APEC Viet Nam 2017 នឹងជាវេទិកាច្នៃប្រឌិតមួយ
|
លោក Vu Tien Loc ប្រធាន VCCI ថ្លែងមតិនៅសន្និសីទកាសែត
|
(VOV)_នារសៀលថ្ងៃទី២១មិនា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំសន្និសីទកាសែតឧទ្ទេសនាមអំពីសកម្មភាពរបស់
សហគ្រាសក្នុងឆ្នាំ APEC វៀតណាម ២០១៧ និងជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំលើកទី១ ឆ្នាំ ២០១៧ ក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC (ABAC) ដែលទើប
នឹងបានប្រព្រឹត្តទៅនៅថៃ។ ថ្លែងមតិនៅទីនេះ លោក Vu Tien Loc ប្រធាន VCCI
បានសង្កត់ធ្ងន់ថា៖
“ យើងខ្ញុំមានគោលបំណងថា៖សន្និសីទ APEC នៅវៀតណាម នឹងក្លាយទៅជា
វេទិកាច្នៃប្រឌិតមួយ។ហើយសង្ឃឹមថា សន្និសីទលើកនេះរបស់ APEC និងសកម្មភាព
ទាក់ទិននានា នឹងជាបណ្ដាសកម្មភាពច្នៃប្រឌិតជួរមុខ ក្នុងប្រវត្តិសាស្ត្រ APEC ជាពិ
សេស វានាំមកនូវតំលៃបន្ថែមចំពោះខឿនសេដ្ឋកិច្ចវៀតណាម។ ហើយពីនោះ លើកកំ
ពស់តួនាទីរបស់វៀតណាម ក៏ដូចជាជំរុញទំនាក់ទំនងនយោបាយរបស់វៀតណាមទៀតផង៕”