APEC គឺតំបន់ដែលមានអត្ថន័យដ៏សែនសំខាន់ចំពោះវៀតណាមនាបច្ចុប្បន្ននិងនាអនាគត
|
APEC គឺតំបន់ដែលមានអត្ថន័យដ៏សែនសំខាន់ចំពោះវៀតណាមនាបច្ចុប្បន្ននិងនាអនាគត (Imgae: VNA) |
(VOVworld) – APEC គឺតំបន់ដែលមានអត្ថន័យដ៏សែនសំខាន់ចំពោះវៀតណាម
នាបច្ចុប្បន្ននិងនាអនាគត។ នេះគឺជាការអះអាងរបស់ប្រធាននាយកដ្ឋានកិច្ចការ
បរទេសសហប្រតិបត្តិការពហុភាគីចំណុះក្រសួងការបរទេសវៀតណាម លោកស្រី
Nguyen Nguyet Nga ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់នៃវេទិការសហប្រតិបត្តិការ
សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ២២ ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានី
បេកាំងរបស់ចិន (ចាប់ពីថ្ងៃទី ៥ ដល់ទី១១ វិច្ឆិកា)។ តាមលោកស្រី Nguyen Nguyet
Nga ថា៖ ផលប្រយោជន៍ដែល APEC នាំមកសំរាប់វៀតណាមគឺជាក់ស្តែង ក្នុងកា
លៈទេសៈ ពន្ធពាណិជ្ជកម្មកំពុងថយចុះ តំលៃប្រាក់ពាណិជ្ជកម្មទំនិញរបស់
វៀតណាមទៅកាន់ទីផ្សារក្នុងតំបន់ស្រូបយក ៦០%។ APEC គឺជាតំបន់វិនិយោគ
ធំបំផុតចូលក្នុងវៀតណាម ស្រូបយក ៦៥% នៃប្រភពផ្តល់ទុនជំនួយអភិវឌ្ឍន៍
(ODA)។ លោកស្រី Nguyen Nguyet Nga បានវាយតំលៃថា៖ ដោយមានសក្តានុភាព
ដ៏ធំធេង តំបន់អាស៊ីប៉ាស៊ីហ្វិកនៅជាតំបន់សំខាន់បំផុតចំពោះការអភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់វៀតណាម៕