APEC ឆ្នាំ ២០១៧៖ កសាងយន្តការក្របខ័ណ្ឌជួយឧបត្ថម្ភបន្ទាន់គ្រោះធម្មជាតិនៅតំបន់ APEC

(VOVWORLD) -ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ APEC លើកទី ៣ (SOM ៣) និងបណ្ដាកិច្ចប្រជុំទាក់ទិននានា នាព្រឹកថ្ងៃទី ២១ សីហា នៅទីក្រុងហូជីមិញ APEC ( EPWG) បានរៀចំកិច្ចប្រជុំលើកទី ១២ សំដៅចែករំលែកបទពិសោធន៍ទប់ទល់បន្ទាន់នៃបណ្ដាខឿនសេដ្ឋកិច្ចជាមាជិក។
APEC ឆ្នាំ ២០១៧៖ កសាងយន្តការក្របខ័ណ្ឌជួយឧបត្ថម្ភបន្ទាន់គ្រោះធម្មជាតិនៅតំបន់  APEC - ảnh 1លោក Tran Quang Hoai អគ្គនាយកនៃអគ្គនាយកដ្ឋានបង្ការប្រឆាំងគ្រោះធម្មជាតិ 

ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ APEC លើកទី ៣ (SOM ៣) និងបណ្ដាកិច្ចប្រជុំទាក់ទិននានា នាព្រឹកថ្ងៃទី ២១ សីហា នៅទីក្រុងហូជីមិញ APEC ( EPWG) បានរៀចំកិច្ចប្រជុំលើកទី ១២ សំដៅចែករំលែកបទពិសោធន៍ទប់ទល់បន្ទាន់នៃបណ្ដាខឿនសេដ្ឋកិច្ចជាមាជិក។

        អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Quang Hoai អគ្គនាយកនៃអគ្គនាយកដ្ឋានបង្ការប្រឆាំងគ្រោះធម្មជាតិ ចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានស្នើឲ្យបណ្ដាសមាជិក APEC ពិនិត្យឡើងវិញលើបណ្ដាបទបញ្ញត្តិ និងរួមគ្នាកសាងយន្តការរួម ឯកភាពស្ដីពីកិច្ចការជួយឧបត្ថម្ភបន្ទាន់នៅតំបន់ APEC ។ នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សាលើបណ្ដា
គម្រោងការណ៍អន្តរផ្នែកបង្ការប្រឆាំងគ្រោះធម្មជាតិនានា។ តំណាងនៃបណ្ដាខឿនសេដ្ឋកិច្ច APEC ក៏បានចែករំលែកបទពិសោធន៍ រូបសណ្ឋានស្ដីពីការទប់ទល់បន្ទាន់នៅបណ្ដាប្រទេស។ កិច្ចប្រជុំលើកទី ១២ នៃក្រុមការងារស្ដីពីការទប់ទល់នឹងស្ថានការណ៍បន្ទាន់ APEC ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ សីហា។

        នាថ្ងៃទី ២១ សីហា ដដែល ក្រុមការងារស្ដីពី ការប្រឆាំងអំពើពុករលួយនិងតម្លាភាព (ACTWG) បានបើកកិច្ចប្រជុំសម្របសម្រួលអ្នកធ្វើហិរញ្ញប្បទាន។ នេះគឺជាការផ្កើមគំនិតរបស់សមគមមេធាវីអាមេរិក សំដៅស្វែងយល់រាល់
តម្រូវការជួយឧបត្ថម្ភខាងបច្ចេកទេសសម្រាប់កិច្ចការបង្ការប្រឆាំងអំពើពុករលួយនៃបណ្ដាខឿនសេដ្ឋកិច្ច APEC ។ លោក Nguyen Van Thanh អគ្គអធិការរងរដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា វៀតណាមមានក្ដីសង្ឃឹមថា បន្ទាប់ពីកិច្ចប្រជុំនេះ បណ្ដាអ្នកធ្វើហិរញ្ញប្បទានអន្តរជាតិ និងគាំទ្រ ជួយឧបត្ថម្ភខាងបច្ចេកទេស និងពិគ្រោះយោបល់សម្រាប់បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ