APEC ឆ្ពោះទៅរកស្ដារឡើងវិញប្រកបដោយចីរភាពនិងបរិយាប័ន្ន
(VOVWORLD) - តាមរបៀបវារៈ សកម្មភាពសំខាន់បំផុតនៃសប្ដាហ៍ប្រជុំជាន់ខ្ពស់ APEC នោះគឺ កិច្ចប្រជុំកំពូល APEC លើកទី២៨ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីនូវែល ហ្សេឡង់លោកស្រី Jacinda Arden ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១១ដល់ទី១២ វិច្ឆិកា តាមទម្រង់អនឡាញ ដើម្បីពិភាក្សាអំពីទិសដៅនិងចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់កិច្ច សហប្រតិបត្តិការនៅពេលអនាគតរបស់ APEC។
នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Arden។ (រូបថត៖ TTXVN) |
ក្រោមប្រធានបទ “រួមគ្នាសម្របសម្រួល-រួមគ្នាធ្វើសកម្មភាព-រួមគ្នារីកចម្រើន” នៅសប្ដាហ៍កិច្ចប្រជុំជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២១ចាប់ពីថ្ងៃទី៨ដល់ទី១២ វិច្ឆិកា ខាងមុខ ក្រោមអធិបតីភាពរបស់ នូវែលហ្សេឡង់ ប្រទេសសមាជិកទាំងអស់នឹងបញ្ជាក់នូវការសន្យាឆ្លើយតបនឹងវិបត្តិ សុខាភិបាលនិងសេដ្ឋកិច្ចនាបច្ចុប្បន្ន ព្រមទាំងបង្រួបបង្រួមការប្ដេជ្ញាចិត្តនាំតំបន់ឆ្ពោះ ទៅរកស្ដារឡើងវិញប្រកបដោយចីរភាពនិងរឹងមាំ។
នៅថ្ងៃទី៥ វិច្ឆិកា កិច្ចពិភាក្សាបច្ចេកទេសរបស់មន្ត្រីជាន់ខ្ពស់ APEC បានបិទ បញ្ចប់ ដោយបង្កើតមូលដ្ឋានសម្រាប់រដ្ឋមន្រ្តី APEC នាំចេញការសន្យាដ៏ខ្លាំងក្លានៅ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងថ្ងៃទី៨-៩ ខែវិច្ឆិកា។ ថ្លែងបន្ទាប់ ពីកិច្ចពិភាក្សា លោក Vangelis Vitalis ប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC ២០២១ បានសង្កត់ធ្ងន់ថា មិនទាន់មានពេលណាដ៏សំខាន់ដូចពេលបច្ចុប្បន្នទេ ដើម្បីឲ្យបណ្ដា ប្រទេសសហប្រតិបត្តិការ ចែករំលែកគ្នា និងស្ដារឡើងវិញ។ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC បានធ្វើការក្នុងអំឡុងឆ្នាំកន្លងមក ពិភាក្សាអំពីបញ្ហាអន្តរផ្នែក ដើម្បីលើកកំពស់ ប្រសិទ្ធភាពរបស់ APEC ក្នុងការឆ្លើយតបនឹងវិបត្តិ ហើយជួយគាំទ្រដល់ការស្ដារឡើងវិញ។
តាមរបៀបវារៈ សកម្មភាពសំខាន់បំផុតនៃសប្ដាហ៍ប្រជុំជាន់ខ្ពស់ APEC នោះគឺ កិច្ចប្រជុំកំពូល APEC លើកទី២៨ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីនូវែល ហ្សេឡង់លោកស្រី Jacinda Arden ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១១ដល់ទី១២ វិច្ឆិកា តាមទម្រង់អនឡាញ ដើម្បីពិភាក្សាអំពីទិសដៅនិងចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់កិច្ច សហប្រតិបត្តិការនៅពេលអនាគតរបស់ APEC៕