APEC ជំរុញការស្ដារសហគ្រាសរបស់ស្ត្រីឡើងវិញ

(VOVWORLD) - APEC គប្បីបន្តតួនាទីដឹកនាំឈានមុខគេក្នុងស្ថានភាពលំបាកបច្ចុប្បន្ន ហើយត្រូវចាត់ទុកស្ត្រីជាមជ្ឈភាពនៃដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញ។
APEC ជំរុញការស្ដារសហគ្រាសរបស់ស្ត្រីឡើងវិញ - ảnh 1 សិក្ខាសាលាស្តីពី “ឆ្លៀតប្រើប្រាស់ជំនាញហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់ស្ត្រី (MSMEs) សំដៅជំរុញកំណើនប្រកបដោយបរិយាប័ន្ន ក្រោមឥទ្ធិពលនៃជំងឺកូវីដ ១៩” (រូបថត៖baoquocte.vn)

នាព្រឹកថ្ងៃទី ៨ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានសម្របសម្រួល ជាមួយលេខាធិការដ្ឋាននៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) រៀបចំសិក្ខាសាលាស្តីពី “ឆ្លៀតប្រើប្រាស់ជំនាញហិរញ្ញវត្ថុ ឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់ស្ត្រី (MSMEs) សំដៅជំរុញកំណើនប្រកបដោយបរិយាប័ន្ន ក្រោមឥទ្ធិពលនៃជំងឺកូវីដ ១៩” ដោយមានការចូលរួម របស់តំណាងអន្តរជាតិ និងវៀតណាមជិត ៨០ នាក់។ ថ្លែងនៅក្នុងពិធីនេះ លោកបណ្ឌិត Rebecca Fatima Sta Maria នាយកប្រិតបត្តិ នៃលេខាធិការដ្ឋាន APEC បានសង្កត់ធ្ងន់ថា APEC គប្បីបន្តតួនាទីដឹកនាំឈានមុខគេក្នុងស្ថានភាពលំបាកបច្ចុប្បន្ន ហើយត្រូវចាត់ទុកស្ត្រីជាមជ្ឈភាពនៃដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ