APEC បន្តជាវេទិកាជួរមុខនិងយន្តការសំខាន់នៅអាស៊ី-ប៉ាស៊ីហ្វិក
(VOVWORLD) - នៅក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹង អញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៨ នៅថ្ងៃទី១២ វិច្ឆិកា កិច្ចសន្ទនារវាងមេដឹកនាំបណ្ដា ខឿនសេដ្ឋកិច្ច APEC ជាមួយក្រុមប្រឹក្សាពិគ្រោះ យោបល់អាជីវកម្ម APEC នៅថ្ងៃទី១១ វិច្ឆិកា ហើយថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូល ធុរកិច្ច APEC (ថ្ងៃទី១១-១២ វិច្ឆិកា) តាមប្រព័ន្ធវីដេអូថតទុកជាមុន។
ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc ថ្លែងសុន្ទរកថាទៅកាន់វេទិកាធុរកិច្ច APEC។ (រូបថត៖ VNA) |
តបតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៨ ចាប់ពី ថ្ងៃទី១១ដល់ទី១២ វិច្ឆិកា តាមទម្រង់អនឡាញ។
នៅក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹង អញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៨ នៅថ្ងៃទី១២ វិច្ឆិកា កិច្ចសន្ទនារវាងមេដឹកនាំបណ្ដាខឿនសេដ្ឋកិច្ច APEC ជាមួយក្រុមប្រឹក្សាពិគ្រោះ យោបល់អាជីវកម្ម APEC នៅថ្ងៃទី១១ វិច្ឆិកា ហើយថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូល ធុរកិច្ច APEC (ថ្ងៃទី១១-១២ វិច្ឆិកា) តាមប្រព័ន្ធវីដេអូថតទុកជាមុន។
ឆ្នាំ២០២១ ជាឆ្នាំដំបូងដែលវៀតណាមចាប់ផ្ដើមអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដំណាក់កាល២០២១-២០២៥ ធ្វើអន្តរកម្មចូលទៅដំណាក់កាលសមាហរណកម្ម គ្រប់ជ្រុងជ្រោយនិងទូលំទូលាយ។ ការដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមសប្ដាហ៍នៃកិច្ចប្រជុំកំពូល APEC លើកទី២៨ នឹងរួមចំណែកលើកកំពស់ឋានៈ របស់វៀតណាមក្នុងសកម្មភាពពហុភាគីនិយាយរួមនិង APEC និយាយដោយឡែក ហើយជួយវៀតណាមពង្រីកតួនាទីនិងចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពទៅក្នុងដំណើរការកសាងផែនការអនុវត្តចក្ខុវិស័យ APEC ដល់ឆ្នាំ២០៤០៕