APEC ផ្តល់អាទិភាពអំពីសន្តិសុខស្បៀងអាហារនិងកសិកម្មសមស្របជាមួយបំរ៉ែបមរួលអាកាសធាតុ
|
APEC ផ្តល់អាទិភាពអំពីសន្តិសុខស្បៀងអាហារនិងកសិកម្មសមស្របជាមួយបំរ៉ែបមរួលអាកាសធាតុ |
(VOV)_ក្នុងក្របខ័ណ្ឌសន្និសីទលើកទិមួយបណ្ដាមន្ត្រីជាន់ខ្ពស់( SOM 1) វេទិកា
សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ ២០១៧ និងកិច្ចប្រជុំទាក់ទិននានានាថ្ងៃទី២៥កុម្ភះ នៅទីក្រុង Nha Trang ( ខេត្ត Khanh Hoa) ក្រសួងកសិកម្ម និងអភិ
វឌ្ឍន៍ជនបទវៀតណាម បានរៀបចំវេទិកាដៃគូគោលនយោបាយ ស្ដីអំពីសន្តិសុខ
ស្បៀងអាហារ (PPFS)។
តាមរយៈការពិភាក្សា បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកបានវាយតំលៃខ្ពស់ប្រ
ទេសម្ចាស់វៀតណាម ក្នុងការផ្តើមគំនិត និងលើកឡើងបញ្ហាស្នូល ត្រៀមរៀបចំឯក
សារយ៉ាងហ្មត់ចត់ ដើម្បីអនុវត្តប្រសិទ្ធិភាពលទ្ធផលវេទិកាសន្ទនាគោលនយោបាយ
ស្ដីអំពីសន្តិសុខស្បៀងអាហារ។ ប្រការនេះបានបង្កើតឡើងគ្រិះដ្ឋានសំរាប់សកម្ម
ភាពជាបន្តក្នុងឆ្នាំ APEC ២០១៧ ដែលក្នុងនោះមានជំនួបសន្ទនាជាន់ខ្ពស់ស្ដីអំ
ពីសន្តិសុខស្បៀងអាហារ និងកសិកម្មចីរភាព ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) នាខែសីហាឆ្នាំ២០១៧៕