APEC ២០១៧៖ កិច្ចសន្ទនាកសាងអាស៊ី - ប៉ាស៊ីហ្វិកតភ្ជាប់ និងគ្របដណ្ដប់

(VOVWORLD) -នាថ្ងៃទី ២១ ឧសភា ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មលើកទី ២៣ (MRT ២៣) នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តិទៅកិច្ចសន្ទនាស្ដីពី "កសាងតំបន់អាស៊ី - ប៉ាស៊ីហ្វិកតភ្ជាប់និងគ្របដណ្តប់ "។
APEC ២០១៧៖ កិច្ចសន្ទនាកសាងអាស៊ី - ប៉ាស៊ីហ្វិកតភ្ជាប់ និងគ្របដណ្ដប់ - ảnh 1កិច្ចសន្ទនាកសាងអាស៊ី - ប៉ាស៊ីហ្វិកតភ្ជាប់ និងគ្របដណ្ដប់ (http://baotintuc.vn) 

  នាថ្ងៃទី ២១ ឧសភា ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មលើកទី ២៣ (MRT ២៣) នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តិទៅកិច្ចសន្ទនាស្ដីពី "កសាងតំបន់អាស៊ី - ប៉ាស៊ីហ្វិកតភ្ជាប់និងគ្របដណ្តប់ "។ អង្គប្រជុំបានវាយតម្លៃខ្ពស់ការផ្ដើមគំនិតរបស់វៀតណាមនូវការរៀបចំកិច្ចសន្ទនាសំដៅជំរុញកិច្ចសហប្រតិបត្តិការ តភ្ជាប់តំបន់ បង្កើតតំបន់អាស៊ី ប៉ាស៊ីហ្វិតភ្ជាប់យ៉ាងជិតស្និទ្ធ។ អង្គប្រជុំបានសង្កត់ធ្ងន់លើតួនាទីយ៉ាងសំខាន់នៃអាស៊ី ប៉ាស៊ីហ្វិក ជាកន្លែងចាប់ផ្ដើមគំនិតសហប្រតិបត្តិការ តភ្ជាប់។ អាស៊ី ប៉ាស៊ីហ្វិកជាក្បាលម៉ាស៊ីននៃកំណើន និងតភ្ជាប់សេដ្ឋកិច្ចលើសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ