APEC ២០១៧៖ សន្និសីទ SOM ៣ និងបណ្ដាកិច្ចប្រជុំទាន់ទិននានា បន្តថ្ងៃធ្វើការទី ៣

(VOVWORLD) -នាថ្ងៃទី ២០ សីហា នៅទីក្រុងហូជីមិញ សន្និសីទ SOM ៣ និងបណ្ដាកិច្ចប្រុំទាន់ទិននានាបានបន្តថ្ងៃធ្វើការទី ៣ ដោយមានសកម្មភាពកិច្ចសន្ទនាចំនួន ៩។
APEC ២០១៧៖ សន្និសីទ SOM ៣ និងបណ្ដាកិច្ចប្រជុំទាន់ទិននានា បន្តថ្ងៃធ្វើការទី ៣ - ảnh 1APEC ២០១៧៖ សន្និសីទ SOM ៣ និងបណ្ដាកិច្ចប្រជុំទាន់ទិននានា បន្តថ្ងៃធ្វើការទី ៣ 

នាថ្ងៃទី ២០ សីហា នៅទីក្រុងហូជីមិញ សន្និសីទ SOM ៣ និងបណ្ដាកិច្ចប្រុំទាន់ទិននានាបានបន្តថ្ងៃធ្វើការទី ៣ ដោយមានសកម្មភាពកិច្ចសន្ទនាចំនួន ៩ ស្ដីពីឧស្សាហកម្មរថយន្ត (AD) អនុគណៈកម្មការស្ដីពីបែបបទគយ (SCCP) អនុគណៈកម្មការស្ដីពីបទដ្ឋាន និងសមស្របតាមបទដ្ឋាន (SCSC) វេទិការផ្លាស់ប្ដូរថ្មីវិទ្យាសាស្រ្ត ជីវភាពរស់នៅ (LSIF) ក្រុមការងារស្ដីពី ការប្រឆាំងអំពើពុករលួយនិងតម្លាភាព (ACTWG) អនុក្រុមស្ដីពីការរក្សាសម្ងាត់ទិន្នន័យ (ECSG – DPS) ចំណុះគណៈកម្មការបញ្ជាណែនាំពាណិជ្ជកម្មអេឡិចត្រូនិក (ECSG) និងគណៈកម្មាការពាណិជ្ជកម្ម និងវិនិយោគ (CTI) ។

នៅក្នុងកិច្ចសន្ទនា APEC ស្ដីពីការប្រឆាំងអំពើពុករលួយ ក្រុម ACTWG បានដាក់ចេញនូវវិធានការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាវិធីជួយឧបត្ថម្ភគ្នាទៅវិញទៅមកលើបញ្ហានេះ។

កិច្ចប្រជុំរបស់អនុគណៈកម្មការ SCCP បានត្រួតពិនិត្យឡើងវិញកិច្ចសហប្រតិបត្តិការគយរវាងបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក និង
កិច្ចសហប្រតិបត្តិការរវាងអនុគណៈកម្មការ SCCP ជាមួយ អនុគណៈកម្មការ និងក្រុមការងារផ្សេងៗទៀត។

កិច្ចប្រជុំរបស់គណៈកម្មការបញ្ជាណែនាំពាណិជ្ជកម្មអេឡិចត្រូនិក ECSG បានពិភាក្សាលើប្រព័ន្ធបទដ្ឋានរក្សាសម្ងាត់ឆ្លងដែន(CBPR)  និង ធ្វើបច្ចុប្បន្នកម្មក្របខ័ណ្ឌរក្សាសម្ងាត់ APEC។

គណៈកម្មាការពាណិជ្ជកម្ម និងវិនិយោគ (CTI) បានពិភាក្សាលើការបង្កើនតម្លាភាពនិងការចូលរួមនៅក្នុងដំណើរការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ