APEC ២០១៧៖ ឱកាសជម្រុញពាណិជ្ជកម្មសម្រាប់សហគ្រាសវៀតណាម

(VOVWORLD) -APEC ជាវេទិកាសេដ្ឋកិច្ចជាន់ខ្ពស់របស់បណ្តាខឿនសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលបានបង្កើតក្នុងបំណងបង្កើនទំនាក់ទំនងអំពីសេដ្ឋកិច្ចនិងនយោបាយរវាង ប្រទេសសមាជិកនានា។ 

APEC ឆ្នាំនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលលទ្ធិគាំពារ ពាណិជ្ជ កម្ម កំពុងគ្រោកឈរឡើងយ៉ាងខ្លាំងបំផុត។ ជាពិសេស បដិវត្តន៍ឧស្សាហកម្ម៤.០បានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចមានបម្រែបម្រួលយ៉ាងច្រើនដែរ។

APEC ២០១៧៖ ឱកាសជម្រុញពាណិជ្ជកម្មសម្រាប់សហគ្រាសវៀតណាម - ảnh 1

APEC ២០១៧៖ ឱកាសជម្រុញពាណិជ្ជកម្មសម្រាប់សហគ្រាសវៀតណាម

        ក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នឹងប្រព្រឹត្តទៅកិច្ចប្រជុំជាច្រើន ដែលក្នុង នោះមានពិព័រណ៍ “វៀតណាម ដៃគូពាណិជ្ជកម្ម៖គួរឲ្យទុកចិត្តនិងសម្បូរទៅដោយ សក្កានុភាព” ត្រូវបានរៀបចំឡើង សំដៅផ្សព្វផ្សាយផលិតផលប្រពៃណី អំពាវនាវ វិនិយោគនិងពន្លឿនទេសចរ ណ៍។ លោក Nguyen Van Than ប្រធានសមាគម សហគ្រាសធុនតូចនិងមធ្យមវៀតណាមបានចាត់ទុកថា៖

        “APEC ជាវេទិកាដើម្បីសហគ្រាសធុនតូចនិងមធ្យមអាចទាក់ទងជាមួយគ្នា ស្វែងរកដៃគូ ចែករំលែកបទពិសោធន៍ក្នុងការធ្វើសមាហ រណកម្មសេដ្ឋកិច្ច។ នៅខាងក្រៅ APEC សហគ្រាសវៀតណាមអាច ជួបប្រទះនឹងសម្ពាធពីការធ្វើសមាហរណគម្មរបស់ខឿនសេដ្ឋកិច្ចសមា ជិក APEC ទាំង២១”។

        យោងតាមលោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជា ជនទីក្រុង Da Nang ថា៖

        “តាមរយៈបណ្តាព្រឹត្តិការណ៍និងតាមរយៈបណ្តាយន្តការនៃសប្តាហ៍ជាន់ខ្ពស់ APEC ដែលសហគមន៍សហគ្រាសអាចស្វែងរកនូវផលប្រយោជន៍និងប្រៀបខ្លាំង ដើម្បីការអភិវឌ្ឍន៍។ នោះគឺតាមរយៈយន្តការជួបសន្ទនា តាមរយៈយន្តការរបស់ក្រុម ប្រឹក្សាពិគ្រោះយោ បល់សហគ្រាស តាមរយៈសន្និសីទកំពូល តាមរយៈតំណាង អាជីវករ វៀតណាមនៅក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស យើងអាចដាក់ចេញគោលគំនិតច្រើន ដាក់ចេញនូវគោលនយោបាយដើម្បីដោះស្រាយលើការលំបាក ការជំពាក់ជំពិនក្នុងនិន្នាការអភិវឌ្ឍន៍បច្ចុប្បន្ន”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ