APEC ២០១៧៖កិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍន៍របស់សហគ្រាសធុនតូចនិងមធ្យម
(VOVWORLD) - នាព្រឹកថ្ងៃទី១៣កញ្ញា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី៤៥ នៃក្រុមការងារ សហគ្រាសខ្នាតតូចនិងមធ្យម APEC។
APEC ២០១៧៖កិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍន៍របស់សហគ្រាសធុនតូចនិងមធ្យម
|
នាព្រឹកថ្ងៃទី១៣កញ្ញា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី៤៥ នៃក្រុមការងារ សហគ្រាសខ្នាតតូចនិងមធ្យម APEC។ អង្គសន្និសីទបានប្រមូលផ្តុំពិភាក្សាស្វែងរកវិធីសាស្ត្រធ្វើអាជីវកម្ម ផ្លាស់ប្តូរថ្មី និងទាក់ទងនឹងប្រភពហិរញ្ញវត្ថុ បរិយាកាសអាជីវកម្ម និងទាក់ទងទីផ្សារសំរាប់សហគ្រាសខ្នាតតូចនិងមធ្យមអភិវឌ្ឍន៍។ ក្រុមការងារក៏បានពិភាក្សាងំពីសក្ដានុភាពសហប្រតិបត្តិការ និងកំណត់វិស័យអាទិភាពដើម្បីបង្កើនកម្លាំងប្រកួតប្រជែងក្នុងតំបន់ APEC។ លោក Nguyen Hoa Cuong អនុប្រធាន នាយកដ្ឋានអភិវឌ្ឍន៍សហគ្រាស នៃក្រសួងផែនការនិងវិនិយោគវៀតណាម និងជាប្រធានក្រុមការងារសហគ្រាសខ្នាតតូចនិងមធ្យម បានអោយដឹងថា៖
“ឆ្នាំនេះ វៀតណាមបានផ្តល់គំនិតថ្មីអំពីការជួយឧបត្ថម្ភសហគ្រាសចាប់ផ្តើមអាជីវកម្ម។ នេះជាសកម្មភាពមួយដ៏ថ្មីថ្មោង ដែលយើងបានអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំជិតៗនេះហើយ។ ប្រការនេះបានសរអោយឃើញនូវការយកចិត្តទុក់ដាក់យ៉ាងខ្លាំងរបស់រដ្ឋាភិបាល និងរបស់បណ្ដាអង្គការជួយឧបត្ថម្ភវៀតណាម ក៏ដូចជាខឿនសេដ្ឋកិច្ចជាច្រើនដែរ៕”