APEC ២០១៧៖គោលបំណងអំពីការបើកទូលាយដំណើការសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ
|
APEC ២០១៧៖គោលបំណងអំពីការបើកទូលាយដំណើការសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ |
(VOV)_នាថ្ងៃទី១ មិនា នៅខាងក្រៅសន្និសីទ មន្ត្រីជាន់ខ្ពស់ APEC ២០១៧ លើក
ទីមួយ និងសន្និសីទទាក់ទិននានា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa លេខាធិ
ការដ្ឋាន APEC អន្តរជាតិ និងស្ថាប័នជួយឧបត្ថម្ភគោលនយោបាយ APEC បាន
រៀបចំសន្និសីទកាសែត វាយតំលៃអំពីយថាទស្សន៍ជំរុញកិច្ចសហប្រតិបត្តិការរវាង
វៀតណាមជាមួយខឿនសេដ្ឋកិច្ចនានារបស់ APEC។ នៅទីនេះ បណ្ដាវាគ្មិនបាន
អះអាងថា៖អាស៊ី-ប៉ាស៊ីហ្វីក នៅតែបានចាត់ទុកជាតំបន់សកម្មនិង មានកំរិត
កំណើនខ្ពស់។ ក្នុងឆ្នាំ ២០១៦តែប៉ុណ្ណោះ កំណើនសេដ្ឋកិច្ចនៃខឿនសេដ្ឋកិច្ច APEC
គិតជាមធ្យមទទួលបាន៣,៥% និងតាមការព្យាករណ៍ថា៖ឆ្នាំ២០១៧នេះ នៅរក្សា
បានកំរិតកំណើននេះផងដែរ។
គណៈលេខាធិការ APEC អន្តរជាតិ និងស្ថាប័នជួយឧបត្ថម្ភគោលនយោបាយ
APEC បានអោយដឹងថានឹងបន្តគាំទ្រការផ្តួចផ្តើមគំនិតរបស់វៀតណាម និងជំរុញ
ការពិភាក្សាដំណើការនេះ ក្នុងឆ្នាំ ២០១៧ និងវេទិកាទាំងឡាយ៕