APEC ២០១៧៖សប្ដាហ៍សន្តិសុខស្បៀងអាហារនិងកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពីសន្តិសុខស្បៀងអាហារ
(VOVWORLD) - នាថ្ងៃទី២២ សីហា ក្រុមការងារ APEC ទទួលបន្ទុក គោលនយោ បាយសន្តិសុខស្បៀងអាហារ (PPFS) និងក្រុមមហាសាគរនិងរបរនេសាទ (OFWG) បន្តរបៀបវារៈ។
តំណាង APEC ចូលរួមពិព័រណ៍ "កសិកម្មនិងបច្ចេកវិទ្យាធ្វើផលិតកម្មកសិកម្មជឿនលឿន" (រូបថត៖cand.com.vn) |
(VOVworld) - នាថ្ងៃទី២២ សីហា ក្រុមការងារ APEC ទទួលបន្ទុកគោលនយោ បាយសន្តិសុខស្បៀងអាហារ (PPFS) និងក្រុមមហាសាគរនិងរបរនេសាទ (OFWG) បន្តរបៀបវារៈ។ ក្រុមការងារ OFWG បន្តផ្ទៀងស្ដាប់របាយការណ៍និង ពិភាក្សាអំពីខ្លឹមសារនៃពង្រាងសេចក្ដីថ្លែងការណ៍ Can Tho ស្ដីពីការបង្កើនសន្តិ សុខស្បៀងអាហារនិងកសិកម្មនិរន្តរភាពបន្ស៉ាំជាមួយបម្រែបម្រួលអាកាសធាតុ។ អង្គប្រជុំបានស្រុះចិត្តគំនិតគាំទ្រការចេញសេចក្ដីថ្លែងការណ៍ Can Tho ហើយ ពិភាក្សាអំពីខ្លឹមសារមួយចំនួនដែលត្រូវការបំពេញបន្ថែមទៅក្នុងពង្រាងសេចក្ដី ថ្លែងការណ៍។
ក្រុមការងារ PPFS បានពិភាក្សាអំពីបញ្ហាកកើតឡើងនានានិងដំណោះ ស្រាយសំរាប់ការអភិវឌ្ឍន៍កសិកម្មនិងជលផលដោយនិរន្តរភាព ជំរុញការវិនិ យោគនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំរាប់សន្តិសុខស្បៀងអាហារ៕