APEC ២០២៣៖ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចដែលចូលរួមក្នុងការពិភាក្សា IPEF ទទួលបានវឌ្ឍនភាពក្នុងទិដ្ឋភាពមួយចំនួន

(VOVWORLD) - នាថ្ងៃទី ១៣ ខែវិច្ឆិកា នៅទីក្រុង San Francisco សហរដ្ឋអាមេរិក កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្តាខឿនសេដ្ឋកិច្ចសមាជិក APEC ដែលចូលរួមក្នុងការពិភាក្សាអំពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) បានបញ្ចប់ថ្ងៃធ្វើការដំបូង។ 
APEC ២០២៣៖ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចដែលចូលរួមក្នុងការពិភាក្សា IPEF ទទួលបានវឌ្ឍនភាពក្នុងទិដ្ឋភាពមួយចំនួន - ảnh 1រដ្ឋមន្ត្រីពាណិជ្ជកម្ម Yasutoshi Nishimura (ស្តាំ) ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកនៅទីក្រុង San Francisco ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣  (រូបថត៖ KYODO)

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក Yasutoshi Nishimura បានឲ្យដឹងថា កិច្ចប្រជុំបានធ្វើឱ្យមានវឌ្ឍនភាពក្នុងទិដ្ឋភាពមួយចំនួន ដូចជាការលើកកម្ពស់ឌីជីថលនីយកម្មនៃនីតិវិធីពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃដំបូងនៃកិច្ចប្រជុំមិនបានឈានដល់ "កិច្ចព្រមព្រៀងសំខាន់" ណាមួយឡើយ សម្រាប់វិស័យពាណិជ្ជកម្មទាំងមូលនោះទេ។

តាមគម្រោង រដ្ឋមន្ត្រីពាណិជ្ជកម្មដែលចូលរួមក្នុងកិច្ចពិភាក្សា IPEF រួមទាំងសហរដ្ឋអាមេរិក និងប្រទេសចំនួន ១៣ ផ្សេងទៀតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងបន្តពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចនៅក្នុងកិច្ចប្រជុំថ្ងៃនេះ។ ប្រទេសដែលចូលរួមក្នុងការពិភាក្សាលើ IPEF បច្ចុប្បន្នរួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ប្រ៊ុយណេ ហ្វីជី ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ