APEC ២០២៣ បើកចេញឱកាសជំរុញការវិនិយោគជាច្រើនសម្រាប់ធុរកិច្ចវៀតណាម និងអាមេរិក
(VOVWORLD) - ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Vo Van Thuong ដើម្បីចូលរួមសប្តាហ៍កំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៣ និងរួមបញ្ចូលគ្នានូវសកម្មភាពទ្វេភាគី នៅសហរដ្ឋអាមេ រិក ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា បានបន្សល់ទុកនូវសញ្ញាសម្គាល់សំខាន់ៗ បើកចេញឱកាសជំរុញការវិនិយោគជាច្រើនសម្រាប់អាជីវកម្ម នៃប្រទេសទាំងពីរពេលខាងមុខនេះ។ នោះជាការវាយតម្លៃរបស់មន្ត្រីអាមេរិក និងមេដឹកនាំអាជីវកម្មជាច្រើន។
ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំកំពូលធុរកិច្ច APEC (រូបថត៖ VOV) |
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានវាយតម្លៃថា គ្មានដែនកំណត់ចំពោះទំនាក់ទំនងវៀតណាម - អាមេរិកឡើយ ហើយការលើកកម្ពស់ ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់តាមរយៈសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ។
លោក John Neuffer ប្រធានសមាគមឧស្សាហកម្ម Semiconductor សហរដ្ឋ អាមេរិក (SIA) បានឲ្យដឹងថា ថ្នាក់ដឹកនាំវៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យបច្ចេកវិទ្យាខ្ពស់ ជាពិសេសឧស្សាហកម្ម semiconductor។ លោក John Neuffer ក៏បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយបច្ចុប្បន្នរបស់វៀតណាមក្នុងវិស័យនេះ ហើយសង្ឃឹមថា វៀតណាមនឹងចាត់វិធានការជាក់ស្តែងនាពេលឆាប់ៗនេះ ដើម្បីទាក់ទាញលំហូរទុនវិនិយោគយ៉ាងខ្លាំងក្លាពីអាជីវកម្មអាមេរិក។ ក្នុងពេលជាមួយគ្នានោះ លោក Jitu Choudhury អនុប្រធានទទួលបន្ទុកផ្នែកលក់របស់ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា VMO បានវាយតម្លៃថា រដ្ឋាភិបាលវៀតណាមមានការគាំទ្រយ៉ាងខ្លាំងចំពោះមជ្ឈមណ្ឌលច្នៃប្រឌិត។
ប្រធានរដ្ឋលោក Vo Van Thuong ថ្លែងមតិក្នុងកិច្ចពិភាក្សាតុមូល តភ្ជាប់អាជីវកម្ម រវាងមូលដ្ឋានរវាងវៀតណាម និងសហរដ្ឋអាមេរិក (រូបថត៖ VOV) |
សម្រាប់វៀតណាមវិញ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong ទៅចូលរួម APEC ២០២៣ ថ្នាក់ដឹកនាំនៃតំបន់មួយចំនួនដូចជាទីក្រុងហូជីមិញ និងទីក្រុង Hung Yen បានរៀបចំសន្និសីទដើម្បីទាក់ទាញការវិនិយោគជាមួយធុរកិច្ចអាមេរិក និងសម្រេចបានលទ្ធផលវិជ្ជមាន។ ខេត្ត Hung Yen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូអាមេរិកចំនួន ៤ លើវិស័យ semiconductors ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ការប្រើប្រាស់ផលិតផលកសិកម្ម និងដោះស្រាយបញ្ហាកាកសំណល់៕