APEC ២០២៣​៖ សន្និសីទថ្នាក់រដ្ឋមន្ត្រី APEC ផ្តោត​លើ​ការ​កសាងអនាគតប្រកបដោយនិរន្តរភាព ខ្លួន​ទីពឹង​ខ្លួន​

(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៣ (APEC) បានបើកជាផ្លូវការ ដោយផ្តោតលើការកសាងអនាគតប្រកបដោយនិរន្តរភាព និងខ្លួនទីពឹងខ្លួន។ 

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken សហប្រធាននៃសម័យពិភាក្សាពេញអង្គ និងតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បានឲ្យដឹងថា ខ្លឹមសារនៃការតភ្ជាប់ ការផ្លាស់ប្តូរថ្មី បង្កើនភាពទូលំទូលាយ និងការលាតត្រដាងសក្តានុពលរបស់មនុស្ស គឺជាអាទិភាពរបស់សន្និសីទក្នុងប៉ុន្មានថ្ងៃខាងមុខ។

APEC ២០២៣​៖ សន្និសីទថ្នាក់រដ្ឋមន្ត្រី APEC ផ្តោត​លើ​ការ​កសាងអនាគតប្រកបដោយនិរន្តរភាព ខ្លួន​ទីពឹង​ខ្លួន​ - ảnh 1សម័យប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្តាប្រទេសជាសមាជិក APEC នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។ រូបភាព៖ AFP/TTXVN

យោងតាមលោក Blinken បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចជាច្រើននៅតែមាន បើទោះបីជាមានការរីកចម្រើនឆ្ពោះទៅរកអនាគតដ៏រុងរឿង អស់រយៈពេលជាងបីទសវត្សរ៍កន្លងមកក៏ដោយ។ ឥទ្ធិពលនៃជំងឺរាតត្បាត COVID-១៩ បម្រែបម្រួលអាកាសធាតុ និងជម្លោះនៅអ៊ុយក្រែន កំពុងប៉ះពាល់ដល់សន្តិសុខស្បៀងអាហារ និងសន្តិសុខថាមពល។

រីឯខ្លួនវិញ លោកស្រី Katherine Tai បានព្រមានអំពីការគំរាមកំហែងនៃខ្សែសង្វាក់ផ្គត់ផ្គង់មិនច្បាស់លាស់ ការកើនឡើងនៃអយុត្តិធម៌ និងអសន្តិសុខសេដ្ឋកិច្ច ក៏ដូចជាវិបត្តិអាកាសធាតុកាន់តែអាក្រក់ទៅ និងស្ថានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែកើនឡើង។

តាមផែនការ បន្ទាប់ពីសន្និសីទថ្នាក់រដ្ឋមន្ត្រី គឺជាកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ