APEC-2017៖ ពិភពលោកឆ្ពោះទៅកាន់វៀតណាម

(VOVWORLD) - ចំពោះវៀតណាមការទទួលរៀបចំកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិកឆ្នាំ 2017 (APEC-2017) មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ  ថែមទាំងជាការទទួលខុសត្រូវដើម្បីបង្ហាញពីតួនាទីរបស់ វៀតណាមក្នុងចំណោមខឿនសេដ្ឋកិច្ចឈានមុខគេលើពិភពលោកនាសព្វថ្ងៃ។ 
APEC-2017៖ ពិភពលោកឆ្ពោះទៅកាន់វៀតណាម - ảnh 1APEC-2017៖ ពិភពលោកឆ្ពោះទៅកាន់វៀតណាម 

ចំពោះវៀតណាមការទទួលរៀបចំកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិកឆ្នាំ 2017 (APEC-2017) មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវដើម្បីបង្ហាញពីតួនាទីរបស់ វៀតណាមក្នុងចំណោមខឿនសេដ្ឋកិច្ចឈានមុខគេលើពិភពលោកនាសព្វថ្ងៃ។ នេះគឺជាការអះអាងរបស់លោក Grigory Trofimchuk អនុប្រធានក្រុមប្រឹក្សាអ្នកជំនាញការនៃមូលនិធិគាំទ្រការស្រាវជ្រាវវិទ្យាសាស្ត្រ៖ គោលគំនិតអាស៊ី - អឺរ៉ុប នាំចេញនៅក្នុងអត្ថបទមួយ ចេញផ្សាយថ្ងៃទី២១កញ្ញា នៅលើគេហទំព័ររបស់ Rex (ប្រទេសរុស្ស៊ី) ដោយមានចំណងជើងថា "APEC-2017: ឆ្ពោះទៅកាន់វៀតណាម" ។ អត្ថបទនោះបាននិយាយថាប្រជាជនរុស្ស៊ីកំពុង យកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះប្រទេសវៀតណាម ប៉ុន្តែមិនត្រឹមតែជាកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ។

យោងតាមលោក Trofimchuk ថា៖វៀតណាមទទួលរៀបចំសន្និសីទកំពូល APEC-2017 គឺត្រឹមត្រូវ។ នេះមិនគ្រាន់តែជាកិត្ដិយសដ៏ធំធេងប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវដ៏ធំធេងសំដៅបង្ហាញពីតួនាទីរបស់ វៀត ណាមក្នុងចំណោមបណ្តាខឿនសេដ្ឋកិច្ចនាំមុខគេលើពិភពលោកនាសព្វថ្ងៃទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ