APECផ្តល់អាទិភាពអនុវត្តបណ្ដាគោលដៅ Bogor និងជំរុញការផ្សារភ្ជាប់ក្នុងតំបន់
(VOVworld) – នាថ្ងៃទី ២១ មេសា សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃវេទិការសហប្រតិបត្តិការ
សេដ្ឋកិច្ចទ្វីបអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានបញ្ចប់នៅឥណ្ឌូណេស៊ី ។ ក្នុងសន្និសីទ
លើកនេះទទួលាបនការសន្យាអំពីការជួយឧបត្ថម្ភប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្នុង
ក្រប់ខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការបង្កើនការផ្សារភ្ជាប់ក្នុងតំបន់
និងផ្តល់អាទិភាពជំរុញការអនុវត្តបណ្ដា “គោលដៅ Bogor” ត្រូបាន នាំចេញ។ តាម
នោះ APEC នឹងក្លាយទៅជាតំបន់ពាណិជ្ជកម្មនិងវិនិយោគសេរីនាឆ្នាំ ២០២០។ បញ្ចប់
សន្និសីទ បណ្ដារដ្ឋមន្ត្រី APEC បាននាំចេញសេចក្តីថ្លែងការរួមដែលអះអាងនូវការ
ឯកភាពអំពីរាល់វិធានការណ៍រួមដើម្បីទប់ទល់នឹងការសាកល្បងអាចជះឥទ្ធិពលដល់
សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកសន្យាបន្តគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីសម្រេច
ការអនុវត្តបណ្ដាគោលដៅ Bogor ជំរុញកំណើនចីរភាពនិងសមភាព ព្រមទាំង បង្កើន
ការផ្សារភ្ជាប់និងសមាហរណកម្មថែមទៀត។ ក្រៅពីនោះ បណ្ដារដ្ឋមន្ត្រី APEC បាន
នាំចេញសេក្តីថ្លែងការស្តីពី “ការបង្កើន ប្រព័ន្ធពាណិជ្ជកម្មពហុភាគីតាមរយៈសន្និសីទ
បណ្ដារដ្ឋមន្ត្រី WTO លើកទី ៩ នៅ Bali” ឥណ្ឌូណេស៊ី៕
|
សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃវេទិការសហ ប្រតិបត្តិការសេដ្ឋកិច្ចទ្វីបអាស៊ីប៉ាស៊ីហ្វិក
(APEC) បានបញ្ចប់នៅឥណ្ឌូណេស៊ី ។
(Image: Vietnamplus+) |