APPF ២៦៖ ជំរុញការទូតសភាដើម្បីសន្តិភាព សន្តិសុខនិងវិបុលភាព

(VOVWORLD) - ខ្លឹមសារស្នូលចំនួន២ ដែលត្រូវបានលើកយកមកពិភាក្សាគឺការជំរុញការទូតសភាដើម្បី សន្តិភាព សន្តិសុខ និងវិបុលភាព នៅតំបន់និងលើពិភពលោក និងការប្រយុទ្ធ ប្រឆាំងភេរវកម្មអន្តរជាតិនិងបទល្មើសឆ្លងដែន។
APPF ២៦៖ ជំរុញការទូតសភាដើម្បីសន្តិភាព សន្តិសុខនិងវិបុលភាព - ảnh 1 ទិដ្ឋភាពនៃសម័យពិភាក្សាទី១នៃកិច្ចប្រជុំ APPF ២៦ (រូបថត៖ VOV5)


នាព្រឹកថ្ងៃទី១៩ មករា នៅរដ្ឋធានីហាណូយ របស់វៀតណាម កិច្ចប្រជុំ ជាប្រចាំលើកទី២៦នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF ២៦) បានដំណើរការ សម័យពិភាក្សាពេញអង្គក្រោមប្រធានបទ “បញ្ហានយោបាយនិងសន្តិសុខនានា”។ ខ្លឹមសារស្នូលចំនួន២ ដែលត្រូវបានលើកយកមកពិភាក្សាគឺការជំរុញការទូតសភាដើម្បី សន្តិភាព សន្តិសុខ និងវិបុលភាព នៅតំបន់និងលើពិភពលោក និងការប្រយុទ្ធ ប្រឆាំងភេរវកម្មអន្តរជាតិនិងបទល្មើសឆ្លងដែន។

ក្នុងសម័យពិភាក្សានេះ តំណាងជាច្រើននាក់បានចាត់ទុកថា ពិភពលោកកំពុង ប្រឈមមុខនឹងជំលោះនិងភាពតានតឹងកាន់តែកើនឡើង ដែលបង្កឡើងការសាក ល្បងចំពោះសន្តិភាពនិងសន្តិសុខ។ ក្នុងកាលៈទេសៈនោះ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវមានការរួមវិភាគទានដ៏សកម្មចំពោះសន្តិភាពនិងវឌ្ឍនភាព។ លោក Chen Zhu អនុប្រធានរដ្ឋសភាចិន បានលើកមតិថា៖

“យើងចាំបាច់ត្រូវសហការគ្នា ដើម្បីលុបបំបាត់ភាពខុសប្លែកគ្នា និងចែករំលែក ក្នុងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ បន្តរក្សាការគោរពគោលការណ៍ រួមរបស់អ.ស.បនិងសណ្ដាប់ធ្នាប់ពិភពលោក។ នាបច្ចុប្បន្ន មានបញ្ហាជាច្រើន កំពុងកើតមានឡើងដែលយើងមិនអាចដោះស្រាយបានក្នុងរយៈពេលខ្លីនោះឡើយ ។ ទី២គឺចាំបាច់ត្រូវជួយឧបត្ថម្ភគ្នាដើម្បីធានាបរិយាកាសសុវត្ថិភាពក្នុងតំបន់ ព្រោះថា នាបច្ចុប្បន្នយើងត្រូវប្រឈមមុខនឹងការសាកល្បងធំខាងសន្តិសុខគឺ បញ្ហាភេរវកម្មនិងបទល្មើសឆ្លងដែន”។

និយាយដល់ការខំប្រឹងប្រែងសំរាប់សន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនោះ អនុ ប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty ចាត់ទុកថា នេះជាការទទួលខុសត្រូវ ជាប្រចាំផងនិងបន្ទាន់ទៀតផងរបស់សមាជិក APPF ទាំងអស់។ ដើម្បីសំរេច បានប្រការនោះលោក Do Ba Ty ឲ្យដឹងថា៖

“បណ្ដាសភាត្រូវបញ្ចូលការសន្យាអន្តរជាតិចូលក្នុងច្បាប់ផ្ទៃក្នុង ឃ្លាំមើល យ៉ាងហ្មត់ចត់នូវការអនុវត្តកាតព្វកិច្ចនិងការសន្យាចំពោះសន្ធិសញ្ញានិងច្បាប់ អន្តរជាតិ។ វៀតណាមបានតាក់តែងសេចក្ដីសំរេចចិត្តស្ដីពីការជំរុញការទូតសភា ដើម្បីសន្តិភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់និងលើពិភពលោក សំដៅ អំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបតិ្តការអនុវត្តការសន្យាអន្តរជាតិ ដើម្បីទប់ទល់ នឹងការសាកល្បងរួមនាបច្ចុប្បន្ន ព្រមទាំងអនុវត្តន៍ខ្លឹមសារសំខាន់ៗដែលត្រូវបាន ឯកភាពនៅកិច្ចប្រជុំ APEC ២០១៧”។

នារសៀលថ្ងៃដដែល APPF ឈានចូលក្នុងសម័យប្រជុំពេញអង្គទី២ក្រោម ប្រធានបទសេដ្ឋកិច្ចនិងពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ