ARFពិភាក្សាអំពីសន្តិសុខសមុទ្រនិងសុវត្ថិភាពថាមពលនុយក្លែអ៊េរ

ARFពិភាក្សាអំពីសន្តិសុខសមុទ្រនិងសុវត្ថិភាពថាមពលនុយក្លែអ៊េរ - ảnh 1
ឧត្តមសេនីយ៌ឯក Nguyen Chi Vinh ក្នុងសន្និសីទ
(រូបថតៈ vietnam+)

(VOV)-សន្តិសុខសមុទ្រនិងសុវត្ថិភាពថាមពលនុយក្លែអ៊េរ ជាប្រធានបទពីរដែល លេចធ្លោក្នុងសន្និសីទស្តីអំពីគោលនយោបាយសន្តិសុខនៃវេទិការតំបន់អាស៊ាន
(ARF) បានប្រព្រឹត្តទៅនាថ្ងៃទី ២៥ឧសភានៅទីក្រុងភ្នំពេញ (កម្ពុជា)។ឧត្តមសេនី
យ៌ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀតណាម ដឹកនាំ គណៈប្រតិភូចូលរួមក្នុងសន្នសីទនេះ។ តំណាង ការពារជាតិនៃប្រទេសចំនួន២៧
ក្នុងក្រខ័ណ្ឌ ARF បានចែករំលែកការយក ចិត្តទុកដាក់ និងអះអាងពីសារៈសំខាន់ របស់សន្តិសុខតំបន់ ក្នុងនោះសង្កត់ធ្ងន់ លើសន្តិសុខសមុទ្រ។ បណ្តាជំលោះលើ
សមុទ្រនិយាយរួម និងលើសមុទ្រខាង កើតនិយាយដោយឡែក ត្រូវបានដោះ
ស្រាយ តាមសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា
អ.ស.ប ស្តីអំពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ បណ្តាប្រទេសក៏បានគំា
ទ្រអាស៊ាននិងចិន អនុវត្តដោយមាន ប្រសិទ្ធភាព ក្រមប្រតិបត្តិសម្រាប់ ភាគីនានា នៅសមុទ្រខាងកើត(DOC) និង ឈានដល់អនុម័ត ក្រមសីលធម៌នៃបញ្ហាសមុទ្រ
ខាងកើត(COC)។ថ្លែងមតិក្នុងសន្និសីទ ឧត្តមសេនីយ៌ឯក Nguyen Chi Vinh បាន
អះអាង ថា វៀតណាមនឹងសកម្មចូលរួមបណ្តាយន្តការដើម្បីកសាងតំបន់អាស៊ី
អាគ្នេយ៌ និយាយដោយឡែក និងអាស៊ីប៉ាស៊ីហ្វិកនិយាយរួម គ្មានអាវុធនុយក្លេអ៊ែរ
ដោយចីរភាព។ ឧត្តមសេនីយ៌ឯក Nguyen Chi Vinh ក៏អះអាងផងដែរ ពីសារៈសំ
ខាន់ នៃការប្រើប្រាស់ថាមពលនុយក្លេអ៊ែរចូលក្នងគោលដៅសន្តិភាព៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ