ASIAD ១៩៖ ពិធីដង្ហែរភ្លើងគប់បានចាប់ផ្តើមនៅទីក្រុង Hangzhou (ចិន)
(VOVWORLD) - កាលពីថ្ងៃទី ៨ ខែកញ្ញា ពិធីដង្ហែរភ្លើងគប់នៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩(ASIAD ១៩) បានចាប់ផ្តើមនៅក្នុងទីក្រុង Hangzhou ហើយនឹងធ្វើដំណើរឆ្លងកាត់ទីតាំងចំនួន ១០ នៅក្នុងខេត្ត Zhejiang (ចិន)។
មនុស្សសរុបចំនួន ១០៦ នាក់បានចូលរួមក្នុងពិធីដង្ហែរភ្លើងគប់ រួមទាំងតារាកីឡាល្បីឈ្មោះរបស់ចិនផងដែរ។ រូបថត៖ Xinhua
|
មនុស្សសរុបចំនួន ១០៦ នាក់បានចូលរួមក្នុងពិធីដង្ហែរភ្លើងគប់ រួមទាំងតារាកីឡាល្បីឈ្មោះរបស់ចិនផងដែរ។ ភ្លើងគប់នឹងបន្តធ្វើដំណើរឆ្លងកាត់តំបន់ចំនួន ១០ ក្នុងប្រទេសចិន ហើយនឹងបញ្ចប់នៅថ្ងៃទី ២០ ខែកញ្ញា។
តំណាងគណៈកម្មការរៀបចំបានឲ្យដឹងថា ផ្លូវសម្រាប់ដង្ហែរភ្លើងគប់ត្រូវបានរៀបចំឡើងតាមប្រធានបទ " Zhejiang ថាមវន្តនិងស្អាតដូចផ្ទាំងគំនូរ" សំដៅឧទ្ទេសនាមបេតិកភណ្ឌប្រវត្តិសាស្ត្រ-វប្បធម៌ និងទេសភាពធម្មជាតិនៃខេត្ត Zhejiang ក៏ដូចជាភាពរួសរាយរាក់ទាក់របស់ប្រជាជននៅមូលដ្ឋាន។ ASIAD ១៩ ត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍កីឡាអាស៊ីដ៏ធំបំផុតដែលមិនធ្លាប់មាន ដោយមានការចូលរួមពីអត្តពលិកចំនួន ១២.៥០០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៤៥។ ASIAD ១៩ នឹងមានប្រភេទកីឡាចំនួន៤០ ជាមួយវិញ្ញាសារប្រកួតប្រជែងចំនួន ៤៨១។ នេះជាព្រឹត្តិការណ៍កីឡាធំទី២នៅលើពិភពលោកបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ។ នេះជាលើកទីបីហើយដែលចិនបាបធ្វើជាម្ចាស់ផ្ទះ ASIAD បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះក្នុងឆ្នាំ១៩៩០ និង២០១០៕