ASIAD ២០២៣៖ ថ្ងៃប្រកួតគូសសញ្ញាសម្គាល់របស់អត្តពលិក Nguyen Huy Hoang
(VOVWORLD) - ថ្ងៃទី ២៩ ខែកញ្ញា គឺជាថ្ងៃប្រកួតប្រជែងផ្លូវការ ទី ៦ នៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ (ASIAD ២០២៣)។ កីឡាករហែលទឹក Nguyen Huy Hoang គឺជាកីឡាករតែម្នាក់គត់ដែលដណ្តើមបានមេដាយជូនគណៈប្រតិភូកីឡាវៀតណាម។
វិញ្ញាសាហែលទឹកសេរីចម្ងាយ ៤០០ ម៉ែត្រផ្នែកបុរស គឺជាវិញ្ញាសាដែលបានជួយឲ្យ Huy Hoang ដណ្តើមបានមេដាយសំរឹទ្ធជាលើកទី ២ ក្នុងព្រឹត្តិការណ៍ ASIAD ឆ្នាំនេះ។ មុននោះ នាថ្ងៃទី ២៨ ខែកញ្ញា កីឡាករ Nguyen Huy Hoang បានឈ្នះមេដាយសំរឹទ្ធក្នុងវិញ្ញាសាហែលទឹកសេរីចម្ងាយ ៨០០ ម៉ែត្រផ្នែកបុរស។
ដូច្នេះ គិតត្រឹមម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ប្រតិភូកីឡាវៀតណាម រក្សាបានចំណាត់ថ្នាក់ទី១៥ នៅលើតារាងមេដាយ ASIAD ២០២៣ ដោយមានមេដាយមាស១ គ្រឿង មេដាយប្រាក់២ គ្រឿង និងមេដាយសំរឹទ្ធ១២ គ្រឿង។ ម្ចាស់ផ្ទះចិននាំមុខដោយមេដាយមាស១០៥គ្រឿង ជប៉ុនជាប់ចំណាត់ថ្នាក់លេខ២ដោយមេដាយមាស២៧។ ចំណាត់ថ្នាក់លេខ៣គឺប្រទេសកូរ៉េខាងត្បូងដែលមានមេដាយមាសចំនួន២៦ គ្រឿង៕