Asiatimes វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការផ្លាស់ប្តូរទៅជាថាមពលស្អាត
(VOVWORLD) - គេហទំព័រ asiatimes.com ទើបតែបានចុះផ្សាយអត្ថបទមួយដោយបញ្ជាក់ថាប្រទេសវៀតណាមកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីលទៅជាថាមពលស្អាត។
យោងតាមអត្ថបទនេះ វិស័យថាមពលកកើតឡើងវិញកំពុងរីកសុះសាយនៅវៀតណាមដោយសារកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ ប្រការនេះផ្តើមចេញពីលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាមយ៉ាងគំហុក ខណៈដែល ក្រុមហ៊ុនពហុជាតិ សាងសង់រោងចក្រនៅវៀតណាមដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាទាញយកផលចំណេញពីកម្លាំងពលកម្មវ័យក្មេងនិងសមត្ថភាពខ្ពស់។
យ៉ាងណាមិញ កំណើនសេដ្ឋកិច្ចនិងលំហូរវិនិយោគផ្ទាល់ពីបរទេសបានធ្វើឱ្យតម្រូវការថាមពល/អគ្គិសនីកើនឡើងយ៉ាងខ្លាំង។ ក្នុងបរិបទដែលប្រភពថាមពលក្នុងប្រទេសមានកំណត់ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានផ្លាស់ប្តូរឆ្ពោះទៅរកការលើកកម្ពស់ថាមពលកកើតឡើងវិញ ជាពិសេសថាមពលព្រះអាទិត្យនិងបច្ចុប្បន្នជាថាមពលវាយោ។ ក្រុមហ៊ុនថាមពលធំៗ ភាគច្រើននៅលើពិភពលោកបានមកប្រទេសវៀតណាម ពីព្រោះមានឱកាសវិនិយោគជាច្រើននៅវៀតណាម៕