|
ទិដ្ឋភាពនៃសន្និសីទកំពូល AU នាថ្ងៃទី១៥ តុលា (រូបថត៖News.cn) |
(VOVworld) - នាថ្ងៃទី១៥ តុលា ថ្នាក់ដឹកនាំទ្វីបអាហ្វ្រិកបានចុះហត្ថលេខាលើ
ធម្មនុញ្ញដែលជារបត់មួយសំដៅធានាសន្តិសុខនិងសុវត្ថិភាពខាងនាវាចរណ៍នៃទ្វីប
នេះ។ឯកសារនេះគឺសំដៅទប់ស្កាត់បទល្មើសក្នុងនិងឆ្លងប្រទេស ក្នុងនោះមានលទ្ធិ
ភេរវកម្ម ចោរសមុទ្រ ចោរប្រដាប់អាវុធ បទល្មើសជួញដូរគ្រឿងញៀនជួញដូរ
មនុស្សនិងធ្វើនេសាទដោយខុសច្បាប់។ប៉ុន្តែ ប្រធានគណៈកម្មាធិការសម្ព័ន្ធភាព
ទ្វីបអាហ្វ្រិក (AU) លោកស្រី Nkosazana Dlamini-Zama ចាត់ទុកថា ធម្មនុញ្ញនេះនៅ
តែខ្វះខាត។តាមលោកស្រីថា ឯកសារនេះគ្រាន់តែប្រមូលផ្ដុំទៅលើបញ្ហាសន្តិសុខ
និងសុវត្ថិភាពខាងនាវាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែមិនទាន់យកចិត្តទុកដាក់ដល់បញ្ហា
ធ្វើអាជីវកម្មសមុទ្រនៅឡើយទេ។លោកស្រី Dlamini-Zuma បានអំពាវនាវឲ្យ
ប្រទេសអាហ្វ្រិកនានាបន្តផ្ដល់មតិហើយជួយ AU តាក់តែងឧបសម្ព័ន្ធមួយ សំរាប់
ធម្មនុញ្ញនាពេលអនាគតស្ដីអំពីវិស័យពោលខាងលើ៕