AU ថ្កោលទោសចំពោះបាតុកម្មហឹង្សានៅអាហ្វ្រិកខាងត្បូង

(VOVWORLD) - នៅថ្ងៃទី ១៤ ខែកក្កដា ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិក (AU) លោក Moussa Faki Mahamat  បានថ្កោលទោសចំពោះអំពើហឹង្សាដែលកំពុងកើនឡើង បណ្ដាលឲ្យជនស៊ីវិលជាច្រើនត្រូវស្លាប់នៅអាហ្វ្រិកខាងត្បូង។
AU ថ្កោលទោសចំពោះបាតុកម្មហឹង្សានៅអាហ្វ្រិកខាងត្បូង - ảnh 1សកម្មភាពអស្ថិរភាពនៅអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ១២ ខែកក្កដា (រូបថត៖ AFP / VNA)

ក្នុងសេចក្តីប្រកាសមួយដែលបាននាំចេញក្នុងថ្ងៃដដែល លោក Mahamat បានអំពាវនាវឱ្យស្តារឡើងវិញនូវសណ្តាប់ធ្នាប់សន្តិភាពនិងស្ថេរភាពនៅក្នុងប្រទេសជាបន្ទាន់ ដោយគោរពយ៉ាងពេញលេញចំពោះនិតិរដ្ឋ។ លោកក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងជូនពរដល់អ្នករងរបួសអោយបានឆាប់ជាសះស្បើយ។ លោក Mahamat បានព្រមានថាប្រសិនបើស្ថានភាពមិនបានបញ្ចប់យ៉ាងឆាប់ៗនោះ គឺអាចបណ្ដាលផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ពោលគឺមិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់ទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ