AU អំពាវនាវឱ្យបោះឆ្នោតដោយសន្តិភាព សេរីភាពនៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ

(VOVWORLD) -នាថ្ងៃទី ១៦ ខែធ្នូ សហភាពអាហ្រ្វិក (AU) បានអំពាវនាវដល់អ្នកនយោបាយ និងភាគីទាក់ទិននានា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងរដ្ឋអំណាចមូលដ្ឋាន ដែលគ្រោងនឹងព្រឹត្តិទៅនាថ្ងៃទី ២៣ ខែធ្នូខាងមុខ។ 
AU អំពាវនាវឱ្យបោះឆ្នោតដោយសន្តិភាព សេរីភាពនៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ - ảnh 1 ប៉ូលីសល្បាតនៅគីនសាសាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ (រូបថតៈ AFP / VNA)

លោក Faki Mahamat ប្រធានគណៈកម្មាធិការ AU បានសម្ដែងនូវក្ដីព្រួយបារម្ភអំពីការកើនឡើងនៃអំពើហឹង្សាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទូទាំងប្រទេស។ លោកបានស្នើឲ្យភាគីទាក់ទិននានារួមសហការគ្នា ដើម្បីការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយសន្តិភាព សេរីភាព តម្លាភាព និងគោរពស្តង់ដារ និងបទបញ្ញត្តិរបស់អន្តរជាតិ ក៏ដូចជា AU ផងដែរ។

ការបោះឆ្នោតនេះ នឹងជ្រើសតាំងអ្នកស្នងមុខតំណែង លោក Joseph Kabila ដែលបានលាលែងពីមុខតំណែងប្រធានាធិបតី អស់រយៈពេលជិត ២ ឆ្នាំកន្លងទៅ ប៉ុន្តែនៅតែជាថ្នាក់ដឹកនាំដោយស្របរដ្ឋធម្មនុញ្ញផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ