AVSE Global ជំរុញការតភ្ជាប់បញ្ញវន្ត និងអាជីវកម្ម រួមចំណែកដល់គម្រោងអភិវឌ្ឍន៍នៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែមីនា នៅទីក្រុងប៉ារីស (បារាំង) អង្គការសកលនៃវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាម  (AVSE Global) បានបើកកិច្ចពិភាក្សាតុមូលមួយ ដើម្បីវាយតម្លៃសកម្មភាពរបស់សមាគមនាពេលកន្លងមក និងណែនាំគម្រោងនឹងត្រូវអនុវត្តន៍នាពេលខាងមុខ។

AVSE Global ជំរុញការតភ្ជាប់បញ្ញវន្ត និងអាជីវកម្ម រួមចំណែកដល់គម្រោងអភិវឌ្ឍន៍នៅវៀតណាម - ảnh 1AVSE កំពុងចរចាជាមួយអង្គការធំមួយ ដើម្បីសាកល្បងបំប្លែងផ្ទៃដីដាំដើមឈើទៅជាវិញ្ញាបនបត្រកាបូនសម្រាប់មូលដ្ឋាន (រូបភាព៖ Nguyen Van Tri/TTXVN)

ក្នុងកិច្ចពិភាក្សានេះ លោកសាស្ត្រាចារ្យ Nguyen Duc Khuong - ប្រធាន AVSE Global បានឲ្យដឹងថា អង្គការនេះកំពុងដំណើរការកម្មវិធីប្រឹក្សាយោបល់ និងជំនួយអភិវឌ្ឍន៍ជាច្រើនក្នុងប្រទេស ដោយមានការចូលរួមពីអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្ររាប់រយនាក់ ព្រមទាំងនិស្សិតវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជាច្រើនជុំវិញពិភពលោក។ តាមនោះ AVSE បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពប្រឹក្សាអភិវឌ្ឍន៍ រួមចំណែកដល់ការធ្វើផែនការយុទ្ធសាស្ត្រសេដ្ឋកិច្ច បរិស្ថានដីធ្លី និងវិស័យជាច្រើនទៀតនៃមូលដ្ឋាន និងក្រសួងជាច្រើន ក្នុងនាមជាអ្នកប្រឹក្សាឯករាជ្យ ប្រឹក្សាយោបល់ ឬរិះគន់គោលនយោបាយ។ កម្មវិធី និងសកម្មភាពនានាត្រូវបានផ្សារភ្ជាប់ជាមួយនឹងលក្ខណៈមូលដ្ឋាន ដូចជាការចូលរួមក្នុងការកសាងមូលនិធិជួយទំនុកបម្រុង  ជួយជនក្រីក្រអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងផ្លូវអន្តរភូមិ ដាំដើមឈើជាដើម។  ដើម្បីអនុវត្តការងារងារទាំងនេះ AVSE បានតភ្ជាប់បញ្ញាវ័ន្នវៀតណាម បង្កើតចេញបណ្តាញផ្សេងគ្នាចំនួន ១១។

នៅឆ្នាំ ២០២៣ ដើម្បីអនុវត្តន៍គោលដៅផ្លាស់ប្តូរថ្មី និងការច្នៃប្រឌិត AVSE នឹងផ្តោតលើការភ្ជាប់គម្រោងចាប់ផ្តើមអាជីវកម្មជាមួយដៃគូ និងវិនិយោគិនដែលចូលរួម។ ក្នុងចំណោមនោះ Hack4Growth គឺជាគំនិតផ្តួចផ្តើមដែលនឹងបន្តត្រូវបានផ្សព្វផ្សាយដើម្បីទាក់ទាញគម្រោងចាប់ផ្តើមអាជីវកម្ម។ ជាពិសេស AVSE គ្រោងនឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួនពីរ ដើម្បីបើកសកម្មភាពគួរឲ្យកត់សម្គាល់ជាបន្តបន្ទាប់ ក្នុងនោះមានវេទិកាវៀតណាមលើកទី ២ មានឥទ្ធិពលនៅទីក្រុងហូជីមិញ និងវេទិកាអភិវឌ្ឍន៍ប្រកបដោយចីរភាពវៀតណាមនៅ Phu Tho។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ AVSE “រីកសាយភាយពីខាងជើងទៅខាងត្បូង”។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា គម្រោងនានាចាំបាច់ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ