Azerbaijan ចោទប្រកាន់ Armenia រំលោភលើបទឈប់បាញ់


Azerbaijan ចោទប្រកាន់ Armenia រំលោភលើបទឈប់បាញ់ - ảnh 1
Azerbaijan ចោទប្រកាន់ Armenia រំលោភលើបទឈប់បាញ់ (Image: VNA)

(VOVworld) - នាថ្ងៃទី ១៤ មេសា ក្រសួងការពារជាតិ Azerbaijan បានឲ្យដឹង ថា៖
 ទាហានមួយនាក់ទៀតនៃប្រទេសនេះត្រូវស្លាប់លក្នុងការវាយប្រហារដែល
 កងកំលាំង Armernia ដំណើរការនៅតំបន់ជំលោះ Nagorny Karabakh។ សេចក្តី
ប្រកាសរបស់ក្រសួងការពារជាតិ Azerbaijan  បានលើកច្បាស់ថា៖ ទាហាន
ឈ្មោះ Rustam Ahmadov ត្រូបានកងកំលាំង Armenia សម្លាប់នៅតំបន់ខ្សែព្រំ
ដែន។ ភាគី Azerbaijan បានសង្កត់ធ្ងន់ថា៖ ដោយធ្វើព្រងើយកន្តើយដល់កិច្ចព្រម
ព្រៀងឈប់បាញ់កងកំលាំង Armenia បន្តធ្វើឲ្យស្ថានភាពក្នុងតំបន់ភាពតានតឹង
ឡើងៗ ព្រមទាំងលើកច្បាស់ថា៖ មជ្ឈដ្ឋានដឹកនាំ Armenia ត្រូវទទួលខុសត្រូវ
 ពីប្រការបង្ករឿងហេតុនេះ ហើយ Azerbaijan នឹងឆ្លើយតបតវិញទង្វើឧក្រិដ្ឋកម្ម
ពោលខាងលើផងដែរ។ ក្រៅពីនោះ រដ្ឋមន្ត្រីការពារជាតិ Azerbaijan ក៏បាន
ថ្កោលទោសកងកំលាំងរបស់ Armenia បានរំលោភលើបទឈប់បាញ់ ១៣២
 ដង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ