BIDV បានបង្កើតក្រុមកាងារនៅសហព័ន្ធរុស្ស៊ី

BIDV បានបង្កើតក្រុមកាងារនៅសហព័ន្ធរុស្ស៊ី - ảnh 1
BIDV បានបង្កើតក្រុមកាងារនៅសហព័ន្ធរុស្ស៊ី (VOV)

        Vovworld-មុននឹងដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់​
អគ្គលេខា​បក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នាថ្ងៃទី២២​វិច្ឆិកា
នៅមជ្ឈ​មណ្ឌល​វប្បធម៍ពាណិជ្ជកម្មសណ្ឋាគារហាណូយ-ម៉ូស្គូនៅរដ្ឋធានី​ម៉ូស្គូ
ធនាគារ​ពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) បានរៀបចំ
ពិធី​ប្រកាស​និងបង្ហាញមុខក្រុមការងារសកម្មភាពនៅទីផ្សារសហព័ន្ធរុស្ស៊ី។

        ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen
Thanh Son បានសង្កត់ធ្ងន់ដល់អត្ថន័យសំខាន់នៃការបង្កើតក្រុមដំណាងខណៈ
​ដែល​វៀតណាមនិងសហព័ន្ធរុស្ស៊ីកំពុងជំរុញទំនាក់ទំនងលើស្មារតីដៃគូរយុទ្ធ
សាស្ត្រលើ​គ្រប់វិស័យក្នុងនោះមានទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មជា​ចំណុច
​សំខាន់។ ឯកអគ្គរដ្ឋទូត Nguyen Thanh Son បានអះអាងថា៖

        “BIDV ជាធនាគារមួយក្នុងចំណោមធនាគារជួរមុខរបស់រដ្ឋវៀតណាមមាន​
ការ​លោតផ្លោះជាច្រើនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លើកនេះនៅ​សហព័ន្ធ
​រុស្ស៊ី អង្គភាពអាជីវកម្មយើងនឹងមានលក្ខណៈទទួលបានប្រភពទុន​បើក​ទូលាយ
សកម្មភាព​អាជីវកម្មផលិតកម្ម មានលក្ខណៈចងសម្ព័ន្ធជាមួយ​អង្គភាព​អាជីវកម្ម
ក្នុងប្រទេស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ