Biendong POC ទទួលបានកំណត់ត្រាវៀតណាម

(VOVWORLD) - នាបច្ចុប្បន្ន Biendong POC គឺជាអ្នកផ្គត់ផ្គង់ឧស្ម័នធំជាងគេទី ២ នៅវៀតណាម ហើយក៏ជាអង្គភាពសំខាន់មួយរបស់ PVN ក្នុងការរុករកនិងធ្វើអាជីវកម្មប្រេងនិងឧស្ម័ន។ 
Biendong POC ទទួលបានកំណត់ត្រាវៀតណាម - ảnh 1 អគ្គនាយករង BIENDONG POC ទទួលបានវិញ្ញាបនប័ត្កំណត់ត្រាវៀតណាម (ប្រភព៖ petrovietnam.petrotimes.vn)

នាថ្ងៃទី ២០ ធ្នូ ក្រុមហ៊ុនប្រតិបត្តិការប្រេងឥន្ធនៈសមុទ្រខាងកើត (Biendong POC) បានទទួលកំណត់ត្រាវៀតណាមជា៖ អង្គភាពដែលរៀបចំពិធីគោរពទង់ជាតិ នៅមណ្ឌលធ្វើអាជីវកម្ម Hai Thach – Moc Tinh នៅឆ្ងាយពីដីគោកបំផុតនៅសមុទ្រខាងកើត។ សូមបញ្ជាក់ដែរថាចាប់តាំងពីខែកក្កដាឆ្នាំ ២០១៨ នៅវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃច័ន្ទដំបូងក្នុងខែនោះ Biendong POC បានរៀបចំពិធីគោរពទង់ជាតិជាប្រចាំ។ នាបច្ចុប្បន្ន Biendong POC គឺជាអ្នកផ្គត់ផ្គង់ឧស្ម័នធំជាងគេទី ២ នៅវៀតណាម ហើយក៏ជាអង្គភាពសំខាន់មួយរបស់ PVN ក្នុងការរុករកនិងធ្វើអាជីវកម្មប្រេងនិងឧស្ម័ន។ ទន្ទឹមនឹងនេះ Biendong POC តែងតែបំពេញការទទួលខុសត្រូវក្នុងការចូលរួមចំណែកថែរក្សាសន្តិសុខនិងអះអាងអធិបតេយ្យភាពកកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ