BINH DUONG៖អ្នកជំនាញការរាប់ពាន់នាក់បានត្រឡប់មកធ្វើការឡើងវិញ

BINH DUONG៖អ្នកជំនាញការរាប់ពាន់នាក់បានត្រឡប់មកធ្វើការឡើងវិញ - ảnh 1
BINH DUONG៖អ្នកជំនាញការរាប់ពាន់នាក់បានត្រឡប់មកធ្វើការឡើងវិញ(TTXVN)

(VOV)_នាថ្ងៃទី៤ មិថុនា នៅក្នុងកិច្ចប្រជុំ ជូនដំណឹងអំពីសភាពការណ៍សេដ្ឋ
កិច្ច សង្គមនៅខេត្ត Binh Duong លោក Tran Van Lieu ប្រធាន​គណៈកម្មការគ្រប់
គ្រងបណ្ដា មណ្ឌលឧស្សាហកម្មខេត្ត Binh Duong បាន​អោយដឹងថា៖ ​នាបច្ចុប្បន្ន  អ្នកជំនាញការជាង៨០% ក្នុងចំណោម​អ្នកជំនាញ​ការបរទេសចំនួន២៦៥០នាក់ បានវិលត្រឡប់មកធ្វើការនៅរោងចក្រវិញ នៅបណ្ដាមណ្ឌលឧស្សាហកម្មខេត្ត
 Binh Duong។ តាមលោក Tran Van Lieu ថា៖អង្គភាពអាជីវកម្ម១០០% បានធ្វើ
សកម្ម​ភាពឡើងវិញជាធម្មតា។

          ក៏នៅទីនេះដែរ លោក Tran Van Nam អនុប្រធានគណៈកម្មា​ធិការប្រជាជន
ខេត្ត Binh Duong បានអោយដឹងថា៖ ទោះបីជាជួបការ​លំបាក​ជាច្រើនក្តី  ប៉ុន្តែកំ
ណើន សេដ្ឋកិច្ចរបសខេត្តនៅកំរិតខ្ពស់ ដោយមាន​តំលៃផលិតកម្ម ឧស្សាហកម្ម 
ក្នុងរយៈ ពេល៥ខែដើមឆ្នាំ បានកើនជិត១២% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ
 តំលៃប្រាក់ពាណិជ្ជកម្មនាំចេញទទួលបាន៥,៥ពាន់លានដុល្លារអាមេរិក…។ល៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ