Bloomberg៖ វៀតណាម​អាច​នឹង​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទំនិញ​កំពូល​ទាំង ៧ របស់​អាមេរិក​ក្នុង​ឆ្នាំ ២០២២

(VOVWORLD) - កាសែត Bloomberg នៅថ្ងៃទី ១៩ ខែធ្នូបានឲ្យដឹងថា វៀតណាមអាចនឹងក្លាយជាដៃគូពាណិជ្ជកម្មទំនិញកំពូលមួយរបស់អាមេរិកនៅឆ្នាំ ២០២២។ 
Bloomberg៖ វៀតណាម​អាច​នឹង​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទំនិញ​កំពូល​ទាំង ៧ របស់​អាមេរិក​ក្នុង​ឆ្នាំ ២០២២ - ảnh 1រូបភាព៖ congthuong.vn

Bloomberg បានដកស្រង់តួរលេខស្ថិតិរបស់សហរដ្ឋអាមេរិកដែលបង្ហាញថាភាគហ៊ុនរបស់វៀតណាមស្ថិតក្នុងពាណិជ្ជកម្មទំនិញអាមេរិក ក្នុង រយៈពេល ១០ ខែដើមឆ្នាំនេះបាន កើនឡើង ២,៧%។ ប្រសិន បើសន្ទុះកើនឡើងត្រូវបានរក្សាក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំនេះ គឺជាលើកដំបូងហើយដែលដៃគូសេដ្ឋកិច្ចកំពូលទាំង៧ របស់សហរដ្ឋអាមេរិកភាគច្រើនជាសេដ្ឋកិច្ចអាស៊ី។

Bloomberg បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ វៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ១៥ ដែលមានសមាមាត្រពាណិជ្ជកម្មទំនិញខ្ពស់បំផុតជាមួយសហរដ្ឋអាមេរិក ហើយនៅឆ្នាំ ២០២១វៀតណាមជាប់ចំណាត់ថ្នាក់ទី ១០ក្នុងបញ្ជីនេះ៕
 

ប្រតិកម្មទៅវិញ

ផ្សេងៗ