Boeing ៖ អាស៊ីអាគ្នេយ៍មានឧត្តមភាពស្ដារឡើងវិញយ៉ាងងាយស្រួល ក្រោយពីជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - តំបន់អាស៊ីអាគ្នេយ៍នឹងក្លាយទៅជាទីផ្សារធំទី ៥ នៅលើពិភពលោកនៅឆ្នាំ ២០៣៩ ហើយបណ្ដាញដ៏ធំទូលាយនៃវិស័យទេសចរណ៍តាមផ្លូវអាកាសក្នុងស្រុក និងតំបន់ គឺជាឧត្តមភាព ដែលជួយតំបន់អាស៊ីអាគ្នេយ៍ស្ដារឡើងវិញយ៉ាងងាយស្រួល ក្រោយពីវិបត្តិជំងឺកូវីដ ១៩។
និមិត្តសញ្ញារបស់ Boeing (ប្រភព៖ AFP / VNA) |
នៅថ្ងៃទី ២៥ ខែកុម្ភៈ សម្ព័ន្ធក្រុមហ៊ុនផលិតយន្ដហោះឈានមុខគេនៅសហរដ្ឋអាមេរិក Boeing បានព្យាករណ៍ថា បណ្ដាក្រុមហ៊ុនអាកាសចរណ៍នៅអាស៊ីអាគ្នេយ៍នឹងត្រូវការយន្តហោះថ្មីចំនួន ៤ ៤០០គ្រឿង ដែលមានតម្លៃ ៧០០ ពាន់លានដុល្លារអាមេរិកដើម្បីអាចឆ្លើយតបនឹងតម្រូវការធ្វើដំណើរតាមផ្លូវអាកាស ដែលកាន់តែកើនឡើង ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។ យោងតាមរបាយការណ៍យថាទស្សន៍ទីផ្សារពាណិជ្ជកម្ម ឆ្នាំ ២០២០ (CMO) របស់ Boeing បានឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍នឹងក្លាយទៅជាទីផ្សារធំទី ៥ នៅលើពិភពលោកនៅឆ្នាំ ២០៣៩ ហើយបណ្ដាញដ៏ធំទូលាយនៃវិស័យទេសចរណ៍តាមផ្លូវអាកាសក្នុងស្រុក និងតំបន់ គឺជាឧត្តមភាព ដែលជួយតំបន់អាស៊ីអាគ្នេយ៍ស្ដារឡើងវិញយ៉ាងងាយស្រួល ក្រោយពីវិបត្តិជំងឺកូវីដ ១៩។ CMO បានព្យាករណ៍ថា កំណើនបរិមាណអ្នកដំណើរនៅអាស៊ីអាគ្នេយ៍នឹងកើន ៥,៧% / ឆ្នាំ រហូតដល់ឆ្នាំ ២០៣៩។ ក្នុងអំឡុងពេលនេះ តំបន់អាស៊ីអាគ្នេយ៍នឹងក្លាយទៅជាទីផ្សារអាកាសចរណ៍ធំ ទី ២ នៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក បន្ទាប់ពីចិនផងដែរ៕