Boko Haram ចាប់ចំណាប់ខ្មាំងប្រពន្ធរបស់ឧបនាយករដ្ឋមន្ត្រី Cameroon
|
Boko Haram ចាប់ចំណាប់ខ្មាំងប្រពន្ធរបស់ឧបនាយករដ្ឋមន្ត្រី Cameroon (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៧ កក្កដា កងទ័ព Cameroon បានឲ្យដឹងថា៖ ក្រុមឥស្លាម
ជ្រុលនិយម Boko Haram បានវាយប្រហារទៅលើផ្ទះរបស់ឧបនាយករដ្ឋមន្ត្រី
Cameroon លោក Agmadou Ali នៅតំបន់ Far North ជិតនឹងខ្សែព្រំដែនជាមួយ
Nigeria និងបានចាប់ចំណាប់ខ្មាំងមនុស្សជាច្រើននាក់ក្នុងនោះ មានប្រពន្ធរបស់
ឧបនាយករដ្ឋមន្ត្រី។ ក្រុមឥស្លាម Boko Haram ក៏បានដំណើរការវាយប្រហារមួយ
ផ្សេងនៅតំបន់ Kolofata តម្រង់ទៅលើថ្នាក់ដឹកនាំខាងសាសនាមួយនាក់និងចាប់
ចំណាប់ខ្មាំងរូបលោក។ នាថ្ងៃដ៏ដែល បណ្ដាសកម្មភាពបញ្ចប់ខែ Ramadan របស់
ជនឥស្លាមនៅទីក្រុង Kano ភាគខាងជើង Nigeria ត្រូវបានផ្អាក់ បន្ទាប់ពី ការវាយ
ប្រហារដោយគ្រាប់បែក ចំនួន ២ បានកើតមានឡើងដែលក្រុម Boko Haram ត្រូវបានសង្ស័យឈរនៅខាង ក្រោយ៕