Boko Haram បានសម្លាប់មនុស្សជាង៥០នាក់នៅភាគឦសាន្តនីហ្សេរីយា
|
Boko Haram បានសម្លាប់មនុស្សជាង៥០នាក់នៅភាគឦសាន្តនីហ្សេរីយា (AP) |
Vovworld-យ៉ាងហោចណាស់មានមនុស្សចំនួន៥៥នាក់ត្រូវស្លាប់និងច្រើន
នាក់ទៀតរងរបួសក្នុងការវាយប្រហារចំនួន២លើកដោយពួកឧទ្ទាមឥស្លាមជ្រុល
និយម Boko Haram ដែលដំណើរការក្នុងសប្ដាហ៍នេះនៅជិតក្រុង Maiduguri របស់
រដ្ឋ Borno ដោយពោពេញទៅដោយអស្ថិរភាពនៅភាគឦសាន្តនីហ្សេរីយា។ កំលាំង
នេះបានលួចប្លន់និងបំផ្លាញផ្ទះចំនួន៥០ខ្នងមុនពេលឈានចូលដំបន់ជាយក្រុង
Maiduguri ជាកន្លែងដែលពួកគេប៉ះទង្កិចជាមួយកងទ័ពរដ្ឋាភិបាល។ នៅទីរួមខេត្ត
Marte របស់រដ្ឋ Borno Boko Haram ក៏បើកការវាយប្រហារនិងដណ្ដើមបានសិទ្ធិត្រួត
ពិនិត្យបន្ទាប់ពី២ខែកន្លះត្រូវវាយបណ្ដេញចេញពីទីនេះ៕