Brexit ជាភស្តុតាងមួយនៃការចុះខ្សោយរបស់សកលភាវូបនីយកម្ម

(VOVWORLD) - សារព័ត៌មានអង់គ្លេសទើបនឹងបានដកស្រង់សម្ដីរបស់អភិបាល ធនាគារកណ្ដាលប្រទេសនេះ (BoE) លោក Mark Carney នៅមូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) នាថ្ងៃទី១៨ កញ្ញា ដោយចាត់ទុកថា ការដែលអង់គ្លេសចាកចេញ ពីសហភាពអឺរ៉ុប (EU) (Brexit) ជាភស្តុតាងពិសេសនៃការចុះខ្សោយរបស់ និន្នាការសកលភាវូបនីយកម្ម។
Brexit ជាភស្តុតាងមួយនៃការចុះខ្សោយរបស់សកលភាវូបនីយកម្ម - ảnh 1ធនាគារកណ្ដាលប្រទេសនេះ (BoE) (រូបថត៖ Reuters) 


(VOVworld) - សារព័ត៌មានអង់គ្លេសទើបនឹងបានដកស្រង់សម្ដីរបស់អភិបាល ធនាគារកណ្ដាលប្រទេសនេះ (BoE) លោក Mark Carney នៅមូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) នាថ្ងៃទី១៨ កញ្ញា ដោយចាត់ទុកថា ការដែលអង់គ្លេសចាកចេញ ពីសហភាពអឺរ៉ុប (EU) (Brexit) ជាភស្តុតាងពិសេសនៃការចុះខ្សោយរបស់ និន្នាការសកលភាវូបនីយកម្ម។ អភិបាលលោក Mark Carney ចាត់ទុកថា បើ ទោះបីជាគោលដៅរបស់ Brexit មិនម៉ែនជាដើម្បីបិទទ្វារអង់គ្លេសជាមួយប្រទេស ដទៃលើពិភពលោកនៅខាងក្រៅ EU ក្ដី ប៉ុន្តែដោយសារទំនាក់ទំនងពាណិជ្ជកម្ម ជាមួយ EU ត្រូវរងផលប៉ះពាល់ ហើយការជំរុញពាណិជ្ជកម្មជាមួយប្រទេស ផ្សេងៗនៅខាងក្រៅ EU ទាមទារឲ្យមានពេលវេលាជាច្រើននោះ ប្រការនេះ បណ្ដាលឲ្យ Brexit ក្លាយទៅជាឧទាហរណ៍ពិសេសនៃការចុះខ្សោយរបស់សកល ភាវូបនីយកម្ម។ លោក Carney ឲ្យដឹងថា ប្រការនេះមានន័យថា តំលៃទំនិញប្រើ ប្រាស់នឹងកើនឡើង ហើយលទ្ធភាពបង្កើនអត្រាការប្រាក់ដើម្បីគ្រប់គ្រង អតិផរណានឹងកើតមានឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ