Brexit នឹងមិនជះឥទ្ធិពលទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU

Brexit នឹងមិនជះឥទ្ធិពលទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU - ảnh 1
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖hanoimoi)

(VOVworld) - នាថ្ងៃទី៣ មេសា ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្ម
សហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមលោក Bruno Angelet បានធ្វើអធិបតីជំនួប
ប្រាស្រ័យសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី៦០ទិវាបង្កើត EU និងប្រកាស
សៀវភៅសអំពីអនាគតរបស់ទ្វីបអឺរ៉ុប។នៅទីនេះ ឯកអគ្គរដ្ឋទូតលោក Bruno
Angelet បានសង្កត់ធ្ងន់ថា​ Brexit នឹងមិនជះឥទ្ធិពលទៅលើដំណើរការចុះហត្ថលេខា
លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងអង្គការនេះនិងវៀតណាមនោះ
ឡើយ។លោក Bruno Angelet ឲ្យដឹងថា​ FTA រវាង EU និងវៀតណាមបានសំរេច
ហើយកំពុងត្រូវបានពិនិត្យឡើងវិញខាងគតិយុត្ត ព្រមទាំងសង្ឃឹមថា ឯកសារនេះ
នឹងត្រូវបានចុះហត្ថលេខានាចុងឆ្នាំនេះ ហើយចូលជាធរមាននាឆ្នាំក្រោយផង
ដែរ។ដំណើរការចរចារអំពី Brexit គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ឆ្នាំ។ក្នុង
ពេល នោះ នាដើមឆ្នាំក្រោយ EVFTA នឹងចូលជាធរមាន ហើយហេតុដូច្នេះអង់
គ្លេសនឹងនៅតែជាដៃគូក្នុងកិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ