Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May នៅតែរក្សាផែនការនៅសភាជាន់ទាបអង់គ្លេស
(VOVWORLD) - នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May កាលពីថ្ងៃទី៦ខែមករា បានប្រកាសនឹងស្នើឲ្យសភាជាន់ទាបអង់គ្លេសបោះឆ្នោតស្តីពីកិច្ចព្រមព្រៀងអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit នោថ្ងៃទី ១៤ឬ ថ្ងៃទី១៥ខែមករា។
នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May |
កិច្ចព្រមព្រៀង Brexit ត្រូវបានលោកស្រី Theresa May ឯកភាពជាមួយ EU រួចហើយ ក៏ប៉ុន្តែឯកសារនេះត្រូវប្រឈមមុខនឹងការប្រឆាំងជំទាស់ពីសមាជិកសភាអង់គ្លេស ដោយសារបទបញ្ញត្តិ «របាំងរាំងស្កាត់» គឺមានន័យថាផែនការបម្រុងទុកសំរាប់បញ្ហាព្រំដែនជាមួយអៀរឡង់ ដើម្បីជួយរក្សាព្រំដែនបើក ចំហររវាងភាគខាងជើងនៃប្រទេសអៀរឡង់ និងសាធារណរដ្ឋអៀរឡង់ក្រោយពី Brexit។ ទោះបីជាបទបញ្ញត្តិនេះបានរួមចំណែកដ៏សំខាន់ក្នុងការជួយឲ្យប្រទេសអង់គ្លេសនិង EU ដោះស្រាយរាល់បញ្ហាជាប់គាំងក្នុងកិច្ចចរចារនិងឈានទៅសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងក៏ដោយ ក៏ប៉ុន្តែនេះគឺជាបញ្ហាផ្ទៃក្នុងដ៏ធំបំផុតដែល លោកស្រី Theresa May ត្រូវប្រឈមមុខផងដែរ៕