Brexit បង្កឲ្យមានឥទ្ធិពលអាក្រក់ទៅលើសេដ្ឋកិច្ចរបស់អង់គ្លេស
|
Brexit បង្កឲ្យមានឥទ្ធិពលអាក្រក់ទៅលើសេដ្ឋកិច្ចរបស់អង់គ្លេស (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៣ មិថុនា ការបោះប្រជាមតិអំពីការស្ថិតនៅឬចាក
ចេញពីសហភាព អឺរ៉ុប (EU) របស់អង់គ្លេស ឬហៅថា Brexit ។ ក្នុងកាលៈទេសៈ
នោះ បណ្ដាអង្គការសេដ្ឋកិច្ច ហិរញ្ញវត្ថុ រូបីយវត្ថុជួរមុខលើពិភពលោករួមជាមួយ
ធនាគារកណ្ដាលទាំងអស់និងមជ្ឈដ្ឋានអ្នកជំនាញការវិភាគសេដ្ឋកិច្ចបានដាក់
ចេញការព្រមាននិងការព្យាករណ៍អំពីការជះឥទ្ធិពលដោយ Brexit ក្នុងរយៈពេល
ខ្លីនិងមធ្យមកប្រសិនបើសេណារីយូរ Brexit កើតមានឡើង។ ស្តីពីប្រាក់ផោន
អង់គ្លេសមជ្ឈដ្ឋានអ្នកជំនាញការរូបីយវត្ថុព្យាករណ៍ថា៖ តំលៃរបស់ប្រាក់ផោន
នឹងថយចុះពី ១៨% ដល់ ២០% ធ្ងន់ធ្ងរបំផុតគឺ ៣០% ក្នុងករណីអង់គ្លេសចាក
ចេញពី EU។ បណ្ដារបាំងក្រោមរូបសណ្ឋានបង្កើនពន្ធនាំចូលនានានឹងកើត
មានឡើង។ ស្តីពីបញ្ហាការងារនាយកទទួលបន្ទុកម៉ាក្រូសេដ្ឋកិច្ចចំណុះវិទ្យាស្ថាន
ស្រាវជ្រាវសេដ្ឋកិច្ចនិងសង្គមជាតិអង់គ្លេសលោក Angus Armstrong បានចាត់
ទុកថា៖ ការងារធ្វើលើវិស័យសេវ៉ាកម្មនិងលើវិស័យនានាដែលទទួលផលប្រយោជន៍
ពីពលករសេរីពី EU អាចទទួលរងឥទ្ធិពលដ៏ធ្ងន់ធ្ងរបំផុត។ នាថ្ងៃទី ២២ មិថុនា
នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានទៅកាន់ ទីក្រុង Bristol
ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតគាំទ្រការរក្សាអង់គ្លេសក្នុង EU ។ ក្នុងពេល
នោះ នៅផ្សារគ្រឿងសមុទ្រ Billingsgate នៅក្រុងឡុង អតីតអភិបាលទីក្រុងឡុង
លោក Boris Johnson បានអំពាវនាវឲ្យប្រជាពលរដ្ឋអង់គ្លេសជឿជាក់ទៅលើ
ប្រទេសជាតិនិងក្តាប់ ជាប់ឱកាសនេះដើម្បីនាំមកនូវសេរីភាពសំរាប់ប្រទេស
អង់គ្លេសឡើងវិញ។ ទាក់ទិនដល់ព្រឹត្តិការណ៍នេះ នាថ្ងៃទី ២២ មិថុនា ប្រធាន
គណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker បានប្រកាសនឹងមិនរៀបចំ
ការចរចារឡើងវិញណាមួយជាមួយអង់គ្លេសបន្ទាប់ពីការបោះប្រ ជាមតិអំពី
Brexit នៅឡើយ៕