Carnaval ហាឡុង ឆ្នាំ២០១៩ ប្រព្រឹត្តទៅយ៉ាងផុលផុស

(VOVWORLD) - សិល្បៈករជំនាញជាង២០០នាក់ របស់វៀតណាមនិងអន្តរជាតិរួមជាមួយរថយន្តផ្កាដ៏ស្អាតឆើតឆាយ បានប្រែក្លាយ តំបន់ឆ្នេរសមុទ្រ Bai Chay ទៅជាវេទិកាសិល្បៈយ៉ាងផុលផុស ចម្រុះពណ៌ហើយ បង្កើតឡើងបទពិសោធនតាមដងវិថីគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរក្នុង ឱកាសបុណ្យថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា។
Carnaval ហាឡុង ឆ្នាំ២០១៩ ប្រព្រឹត្តទៅយ៉ាងផុលផុស - ảnh 1 ការសម្ដែងសិល្បៈមួយឈុតនៅក្នុងកម្មវិធី Carnaval ហាឡុង ២០១៩ (រូបថត៖ VOV)

  នាថ្ងៃទី២៨ ខែមេសា កម្មវិធីសម្ដែង Carnaval និងកម្មវិធីសិល្បៈ Carnaval ហាឡុងឆ្នាំ២០១៩  បានប្រារព្ធឡើងជាផ្លូវការនៅតំបន់ទេសចរណ៍ Bai Chay និង Hon Gai ទីក្រុងហាឡុង ខេត្ត Quang Ninh។ សិល្បៈករជំនាញជាង២០០នាក់ របស់វៀតណាមនិងអន្តរជាតិរួមជាមួយរថយន្តផ្កាដ៏ស្អាត ឆើតឆាយ បានប្រែក្លាយ តំបន់ឆ្នេរសមុទ្រ Bai Chay ទៅជាវេទិកាសិល្បៈយ៉ាងផុលផុស ចម្រុះពណ៌ហើយ បង្កើតឡើងបទពិសោធនតាមដងវិថីគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរក្នុង ឱកាសបុណ្យថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា។ ជាពិសេស ពិធីដង្ហែក្បួន carnaval បានប្រព្រឹត្តទៅនៅតាមវិថីជាប់សមុទ្រ ដោយមានចំណុចលេចធ្លោគឺ ក្រុមរថយន្តផ្កាដែលត្រូវបានសូនរូបតាមរូបភាពកោះ Trong Mai ដែលជារមណី យដ្ឋានល្បីល្បាញមួយនិងជានិមិត្តរូបនៃទីក្រុងហាឡុង។ លោកស្រី Vu Thi Thu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានអំពាវនាវ យ៉ាងដូច្នេះថា៖

        “សូមមកដល់ហាឡុង Quang Ninh ដើម្បីគយគន់ទេសភាពធម្មជាតិដ៏ស្អាត អស្ចារ្យនៅទីនេះ ហើយស្វែងយល់អំពីតម្លៃវប្បធម៌ប្រវត្តិសាស្ត្រដ៏វិសេសវិសាល នានារបស់ប្រជាជនតំបន់ភាគឦសាន ជាមួយមនោសញ្ចេតនាដ៏ស្មោះសរនិង ស្នាមញញឹមហាឡុងដ៏រួសរាយរាក់ទាក់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ