CDCអឺរ៉ុប បង្កើនការព្រមានអំពីហានិភ័យនៃជំងឺ​អ៊ុត​ស្វា

(VOVWORLD) - មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ(CDC)របស់អ៊ឺរ៉ុប កាលពីថ្ងៃទី ១៦ ខែសីហា បានបង្កើនកម្រិតព្រមានអំពីហានិភ័យនៃជំងឺអ៊ុតស្វា (mpox) ហើយបានស្នើឱ្យប្រទេសនានាបន្តតាមដានអ្នកធ្វើដំណើរដែលចូលមកពីតំបន់ដែលរងផលប៉ះពាល់។

CDCអ៊ឺរ៉ុបបានវាយតម្លៃហានិភ័យនៃការឆ្លងមេរោគអ៊ុតស្វាក្នុងតំបន់ចំពោះអ្នកស្រុកនិងភ្ញៀវទេសចរបច្ចុប្បន្ននៅកម្រិត "មធ្យម" ដោយកើនឡើងពីកម្រិត "ទាប" កាលពីមុន។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះជឿជាក់ថា អឺរ៉ុបអាចគ្រប់គ្រងការរីករាលដាលនៃជំងឺអ៊ុតស្វាស ប្រសិនបើករណីចូលព្រំដែនត្រូវបានរកឃើញទាន់ពេលវេលា ហើយវិធានការបង្ការត្រូវបានអនុវត្តន៍។

CDCអឺរ៉ុប បង្កើនការព្រមានអំពីហានិភ័យនៃជំងឺ​អ៊ុត​ស្វា - ảnh 1ដៃរបស់អ្នកឆ្លងជំងឺអ៊ុតស្វា។ រូបថត៖ Shutterstock/TTXVN

ទាក់ទិននឹងការរីករាលដាលនៃជំងឺអ៊ុតស្វានៅក្នុងទ្វីបអាហ្រ្វិក កាលពីថ្ងៃទី ១៧ ខែសីហា លោកស្រី Bronwyn Nichol មន្ត្រីជាន់ខ្ពស់នៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) បានឲ្យដឹងថា ការខ្វះខាតឧបករណ៍ធ្វើតេស្ត វិធីព្យាបាល និងវ៉ាក់សាំង កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ លោកស្រីក៏បានអំពាវនាវឱ្យមានធនធានបន្ថែមដើម្បីជួយឧបត្ថម្ភដល់ទ្វីបអាហ្វ្រីកក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃវ៉ារ្យ៉ង់ថ្មី។ យោងតាមតួរលេខរបស់ CDC អាហ្រ្វិក ចាប់ពីខែមករា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៤ ខែសីហា ទ្វីបនេះមាន ករណីឆ្លងជំងឺអ៊ុតស្វាចំនួន ៣៨.៤៦៥នាក់ និងមានអ្នកជំងឺ ១.៤៥៦នាក់បានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ