CEO Summit ២០១៧ ពិភាក្សាអំពីប្រធានបទនានា សំដៅជំរុញកំណើនសកល
(VOVWORLD) -ក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នាថ្ងៃទី ៩ វិច្ឆិកា នៅទីក្រុង Da Nang សន្និសីទជាន់ខ្ពស់សហគ្រាស APEC ២០១៧ បន្តប្រព្រឹត្តិទៅសម័យពិភាក្សាតាមប្រធានបទផ្សេងៗគ្នា សំដៅជំរុញកំណើនសកលប្រកបដោយនិរន្តរភាព។ វាគ្មិនចូលរួមសម័យពិភាក្សានេះគឺជាថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចមួយចំនួន អគ្គនាយក និងប្រធានសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំនៅតំបន់។
CEO Summit ២០១៧ ពិភាក្សាអំពីប្រធានបទនានា សំដៅជំរុញកំណើនសកល |
ក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នាថ្ងៃទី ៩ វិច្ឆិកា នៅទីក្រុង Da Nang សន្និសីទជាន់ខ្ពស់សហគ្រាស APEC ២០១៧ បន្តប្រព្រឹត្តិទៅសម័យពិភាក្សាតាមប្រធានបទផ្សេងៗគ្នា សំដៅជំរុញកំណើនសកលប្រកបដោយនិរន្តរភាព។ វាគ្មិនចូលរួមសម័យពិភាក្សានេះគឺជាថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចមួយចំនួន អគ្គនាយក និងប្រធានសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំនៅតំបន់។
នៅក្នុងសម័យពិភាក្សាស្ដីពី បណ្ដាកត្តាបង្កើតការងារធ្វើថ្មី ប្រមូលផ្ដុំទៅលើរបៀបជំរុញជំនាន់បន្តនៃបច្ចេកវិទ្យា ក្រុមហ៊ុន និងផ្នែកឧស្សហកម្មនានាបង្កើតការងារធ្វើក្នុងស្ថានភាពទីផ្សារសកលអភិវឌ្ឍន៍ បណ្ដាវាគ្មិនសុទ្ធតែបានលើកឡើងអំពីការវាយតម្លៃវិជ្ជមានអំពីផលប៉ះពាល់នៃបច្ចេកវិទ្យាថ្មីចំពោះការអភិវឌ្ឍន៍សង្គម។ អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Chrystia Freeland បានឲ្យដឹងថា៖
“និយាយអំពីបដិវត្តន៍បច្ចេកវិទ្យាគឺម៉ាស៊ីននឹងជំនួសមនុស្សក្នុងវិស័យជាច្រើនប៉ុន្តែគប្បីគិតថាបច្ចេកវិទ្យាឆ្លាតនឹងជួយដោះស្រាយរាល់ការលំបាកសាកល្បងទាំងអស់។ សម័យបច្ចេកវិទ្យា ក៏បានបង្កើតឡើងអង្គការសង្គមការពារពលករ និងមហាសេដ្ឋីថ្មី ហើយគេបានធ្វើការផ្ទាល់ជាមួយរដ្ឋាភិបាល និងស្ថាប័នរបស់រដ្ឋាភិបាល ដើម្បីជួយដោះស្រាយរាល់កាជំពាក់ជំពិនក្នុងការធ្វើអាជីវកម្ម”
ក៏នាព្រឹកថ្ងៃទី ៩ វិច្ឆិកា បានប្រព្រឹត្តិទៅសម័យពិភាក្សាស្ដីពីការតភ្ជាប់ដើម្បីកំណើន។ សម័យពិភាក្សាបានប្រមូលផ្ដុំលើការតំរង់ទិសដៅប្រកបដោយប្រសិទ្ធភាពដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច៕