CNRP ត្រូវទទួលខុសត្រូវក្នុងករណីការចរចារជាមួយ CPP ត្រូវបានលុបចោល


CNRP ត្រូវទទួលខុសត្រូវក្នុងករណីការចរចារជាមួយ CPP ត្រូវបានលុបចោល - ảnh 1
កាចរចាររវាងតំណាងនៃ CPP និងគណៈបក្សសង្គ្រោះជាតិ (CNRP) គ្រោង នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៧ មិនា ខាងមុខ។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៣ មិនា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃរដ្ឋសភាកម្ពុជានិងជាមន្ត្រីជាន់ខ្ពស់របស់គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់
អំណាច លោក ជាម យៀប បានអះអាងជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានថា ៖ កាចរចាររវាងតំណាងនៃ CPP និងគណៈបក្សសង្គ្រោះជាតិ (CNRP) គ្រោងនឹង
ប្រព្រឹត្តទៅនាថ្ងៃទី ១៧ មិនា ខាងមុខ។ លោក ជាម យៀប បានឲ្យដឹងទៀតថា៖
CPP ត្រៀមខ្លួនជាស្រេចជួបចរចារ ព្រមទាំង អះអាងថា៖ ប្រសិនបើ ការចរចារ
មិនអាចរៀបចំឡើង នាថ្ងៃទី ១៧ មិនា ខាងមុខ CNRP និងប្រធាននៃ គណៈ
បក្សនេះ លោក សម រង្ស៊ី ត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រប្រជាជាតិ និងគេនេះហើយជាអ្នកបានធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុងវិបត្តិ។ ប្រសាសន៍
របស់លោក ជាម យៀ​ប ត្រូវបាននាំចេញមុននេះ ១ ថ្ងៃបន្ទាប់ពី លោក សម រង្ស៊ី
បាន ប្រកាសថា៖  CNRP នឹងលុបចោលការចរចារជាមួយ  CPP ក្នុងករណី CPP  មិនយល់ព្រមនឹងការផ្តើមគំនិតអំពីកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោតកម្ពុជា (NEC) របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ