CNRP ទាមទាឲ្យបន្តការធ្វើស៊ើបអង្កេតការបោះឆ្នោតរដ្ឋសភា

CNRP ទាមទាឲ្យបន្តការធ្វើស៊ើបអង្កេតការបោះឆ្នោតរដ្ឋសភា - ảnh 1
CNRP ទាមទាឲ្យបន្តការធ្វើស៊ើបអង្កេតការបោះឆ្នោតរដ្ឋសភា (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៣០ មិនា គណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) បានចេញ សេចក្តីសម្រេចចិត្តដែលទាមទាឲ្យបន្តការធ្វើស៊ើបអង្កេតការរំលោភលើច្បាប់ក្នុងការ បោះឆ្នោតរដ្ឋសភានាខែកក្កដាឆ្នាំ ២០១៣ កន្លងទៅ ឬ រៀបចំការបោះឆ្នោតឡើងវិញ។ សេចក្តីសម្រេចចិត្តពោលខាងលើរួមមានចំណុចចំនួន ១០ ដែលអះអាងនូវ ការគាំទ្រ
ចំពោះការចរចារជាមួយគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចសំដៅស្វែងរក
វិធានការដោះស្រាយការទាល់ចក្រនយោបាយនៅប្រទេសនេះ។ ប៉ុន្តែ រាល់ការទាមទា
នោះត្រូវឈរលើគោលការណ៍ “ធ្វើការស៊ើបអង្កេតឡើងវិញ ឬ រៀបចំការបោះឆ្នោត
ឡើងវិញ”។ តាម CNRP បានឲ្យដឹងថា៖ ក្នុងករណីការបោះឆ្នោតត្រូវបានរៀបចំឡើង
ឡើងវិញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) ត្រូវកែទម្រង់​យ៉ង
ម៉ត់ចត់ដើម្បីសមស្របនឹងរដ្ឋធម្មនុញ្ញ។ CNRP បានសង្កត់ធ្ងន់ថា៖ សមាជិកសភា
របស់ CNRP នឹងមិនចូលរួមរដ្ឋសភានីតិកាលទី ៥ រហូតដល់ពេលណាការទាល់ច្រក
នយោបាយមិនទាន់មានដំណោះស្រាយនៅឡើយ។ ក្នុងករណី​ សំណូមពររបស់
CNRP មិន ត្រូវបានឆ្លើយតប គណៈបក្សប្រឆាំងនេះនឹងបន្តរៀបចំការធ្វើបាតុកម្មត
ទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ