Con Dao របស់វៀតណាមជាទីតាំងមួយក្នុងចំណោមទីតាំងទាំង១០មានការទាក់ទាញបំផុតនៅអាស៊ីក្នុងឆ្នាំ២០១៦

Con Dao របស់វៀតណាមជាទីតាំងមួយក្នុងចំណោមទីតាំងទាំង១០មានការទាក់ទាញបំផុតនៅអាស៊ីក្នុងឆ្នាំ២០១៦ - ảnh 1
ទិដ្ឋភាពនៅ Con Dao

(VOVworld)-វែបសាយទេសចរណ៍មានកិត្យានុភាព Lonely Planet របស់អូស្ត្រាលី
ទើបនឹងបានប្រកាសបញ្ជីឈ្មោះទីតាំងគួរឲ្យទាក់ទាញនៅទ្វីបអាស៊ីចំនួន១០ ដែល
ក្នុងនោះមាន Con Dao របស់វៀតណាម ដែលបានឈរលំដាប់ថ្នាក់ទី៤។ វាយតម្លៃ
ចំពោះទីតាំងនេះរបស់វៀតណាម Lonely Pnanet បានសសេរថា៖ “ស្ថិតនៅឯនាយ
សមុទ្រ ខេត្ត Ba Ria –Vung Tau របស់វៀតណាមនោះ Con Dao ពោរពេញដោយភាព
អាថ៍កំបាំងចំពោះភ្ញៀវទេសចរ។ កោះធ្លាប់ល្បីឈ្មោះក្នុងសង្គ្រាមដោយមានពន្ធនា
គារល្បីរន្ទឺមួយ ឥឡូវនេះទៅជាកន្លែងសុខសាន្តត្រាន។​ទៅដល់ Con Dao លោកអ្នក
អាច គយគន់ លំហរសមុទ្រដ៏អស្ចារ្យដោយមានឆ្នេខ្សាច់សល្វឹងល្វើយ។​ប្រសិនបើ
ជ្រើស រើសចំពេល លោកអ្នកនឹងមានឱកាសទស្សនាទិដ្ឋភាពអណ្តីកពងនៅមាត់ឆ្នេរ
សមុទ្រ Con  Dao ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ