Congo ៖ ផ្ទុះឡើងជំងឺគ្រុនឈាមមិនទាន់ច្បាស់ប្រភពពិតប្រាកដ
|
Congo ៖ ផ្ទុះឡើងជំងឺគ្រុនឈាមមិនទាន់ច្បាស់ប្រភពពិតប្រាកដ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ សីហា ក្រសួងសុខាភិបាលសាធារណៈរដ្ឋប្រជាធិប
តេយ្យ Congo បានឲ្យដឹងថា៖ ជំងឺគ្រុនឈាមមិនទាន់ច្បាស់ប្រភពពិតប្រាកដ
បានធ្វើឲ្យមនុស្សយ៉ាងតិចបំផុតចំនួន ១៣ នាក់ត្រូវស្លាប់នៅតំបន់ឦសាននៃ
ប្រទេសនេះគិតតាំងពីថ្ងៃទី ១១ សីហា។ មនុស្សចំនួន ៨០ នាក់ដែលបានទាក់
ទងជាមួយអ្នកជំងឺសុទ្ធតែត្រូវបានស្ថិតនៅ មន្ទីពេទ្យ។ នាថ្ងៃដ៏ដែល អង្គការ
សុខភាពពិភពលោក (WHO) បាននាំចេញរបាយកាណ៍អះអាងថា៖ អ្នកជំងឺ
ជំនួន ៧០ នាក់ដែលត្រូវបានស្លាប់ដោយប្រភេទគ្រុនឈាមនេះមិនទាក់ទិន
ដល់មេរោគ Ebola ទេ។ ស្តីអំពីការីករាលដាល់នៃអាសន្នរោគ Ebola នាថ្ងៃទី
២១ សីហា ប្រទេសអាហ្វ្រិកជាច្រើនបានបិទច្រកទ្វាព្រំដែនជាមួយបណ្ដា
ប្រទេសអាហ្វិ្រកខាងលិចដែលឆ្លងមេរោគ Ebola។ គណៈរដ្ឋមន្ត្រីអាហ្វ្រិក
ខាងត្បូងបានឯកភាពអំពីការប្រើប្រាស់ចំនួនប្រាក់ ៣ លានដុល្លាអាមេរិក
ដើម្បីបង្ករជៀសវាងការរីករាលដាលរបស់មេរោគ Ebola ៕