COP 24៖ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុអាចជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់
(VOVWORLD) - កិច្ចព្រមព្រៀង ទីក្រុងប៉ារីសឆ្នាំ ២០១៥ មិនត្រឹមតែនាំមកនូវផលប្រយោជន៍សម្រាប់ផែនដីប៉ុណ្ណោះទេ ថែមទាំងជាជីវភាពរស់នៅរបស់ប្រជាជនទៀតផង។ តាមការប៉ានស្មានបានឲ្យដឹងថា ការកាត់បន្ថយការបំពុលបរិស្ថានគឺអាច ជួយសង្រ្គោះជីវិតមនុស្សបានមួយលាននាក់ផងដែរ។
នាថ្ងៃទី ៥ ខែធ្នូ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសរបាយការណ៍ពិសេសស្ដីពីការជាប់ពាក់ព័ន្ធរវាង ការប្រែប្រួលអាកាសធាតុនិងសុខភាពមនុស្ស។ របាយការណ៍នេះគឺជាផ្នែកមួយនៃខ្លឹមសារ ដែលបានបង្ហាញនៅឯ កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុ Cop 24 នៅទីក្រុង Katowice ប្រទេសប៉ូឡូញ។ ហេតុដូច្នេះ សកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុយ៉ាងប្ដូរផ្ដាច់នាថ្ងៃនេះ អាចជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ដល់ ពាក់កណ្តាលសតវត្សរ៍ទី ២១។ កិច្ចព្រមព្រៀង ទីក្រុងប៉ារីសឆ្នាំ ២០១៥ មិនត្រឹមតែនាំមកនូវផលប្រយោជន៍សម្រាប់ផែនដីប៉ុណ្ណោះទេ ថែមទាំងជាជីវភាពរស់នៅរបស់ប្រជាជនទៀតផង។ តាមការប៉ានស្មានបានឲ្យដឹងថា ការកាត់បន្ថយការបំពុលបរិស្ថានគឺអាច ជួយសង្រ្គោះជីវិតមនុស្សបានមួយលាននាក់ផងដែរ។
នៅក្នុងព្រឹត្តិការណ៍នេះ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា មានភស្តុតាងយ៉ាងច្បាស់ថាការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសុខភាពមនុស្ស ជីវភាពរស់នៅរបស់ប្រជាជនវាគំរាមកំហែងដល់តម្រូវការចាំបាច់ជាមូលដ្ឋាន ដើម្បីមានសុខភាពល្អ ខ្យល់អាកាសបរិសុទ្ធ ទឹកស្អាត អាហារមានជីវជាតិ និងទីជម្រកសុវត្ថិភាព ព្រមទាំងបំផ្លាញការជឿនលឿនអំពីសុខាភិបាលសកលក្នុងច្រើនទស្សនវត្តន៍កន្លងទៅផងដែរ៕