COP15៖ ប្រទេសចិនស្នើពីសេចក្តីព្រាងក្របខ័ណ្ឌជីវចម្រុះសកល Kunming-Montreal

(VOVWORLD) - សេចក្តីព្រាងនេះស្នើថា ៣០% នៃតំបន់ដីគោក តំបន់ទឹកផ្ទៃក្នុង ឆ្នេរសមុទ្រ និងតំបន់សមុទ្រ ជាពិសេសតំបន់ដែលមានសារៈសំខាន់សម្រាប់ជីវចម្រុះ មុខងារ និងសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ី គួរតែត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាពត្រឹមឆ្នាំ ២០៣០។ 
COP15៖ ប្រទេសចិនស្នើពីសេចក្តីព្រាងក្របខ័ណ្ឌជីវចម្រុះសកល Kunming-Montreal - ảnh 1គណៈប្រតិភូនានាចូលរួមកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌ COP15។ (រូបថត៖ TTXVN)
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ១៥ បណ្ដាភាគីចូលរួមអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីជីវចម្រុះ (COP១៥) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Montreal (កាណាដា) នៅថ្ងៃទី១៨ ខែធ្នូ ប្រទេសចិន បានស្នើឡើងកិច្ចព្រមព្រៀងសកលថ្មីមួយ ដោយមានការសន្យាការពារ យ៉ាងហោចណាស់ ៣០% នៃទំហំផ្ទៃដី ទឹក និងសមុទ្រ នៅឆ្នាំ ២០៣០ ហើយកៀរគរទឹកប្រាក់រាប់រយពាន់លានដុល្លារអាមេរិកសម្រាប់ផ្ដល់ ហិរញ្ញប្បទានដល់ព្រមព្រៀងនេះ។
សេចក្តីព្រាងនេះស្នើថា ៣០% នៃតំបន់ដីគោក តំបន់ទឹកផ្ទៃក្នុង ឆ្នេរសមុទ្រ និងតំបន់សមុទ្រ ជាពិសេសតំបន់ដែលមានសារៈសំខាន់សម្រាប់ជីវចម្រុះ មុខងារ និងសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ី គួរតែត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាពត្រឹមឆ្នាំ ២០៣០។ កិច្ចព្រមព្រៀងដែលបានស្នើឡើង រួមមានការសន្យាស្ដីពីការកៀងគរទឹក ប្រាក់យ៉ាងហោចណាស់ ២០០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំពីប្រភពសាធា រណៈ និងឯកជនដើម្បីផ្តល់ហិរញ្ញប្បទានដល់ធម្មជាតិ និងកាត់បន្ថយការឧបត្ថម្ភធន ដែលបង្កគ្រោះថ្នាក់ដល់ធម្មជាតិយ៉ាងហោចណាស់ ៥០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។
សេចក្តីព្រាងនេះត្រូវបានធ្វើឡើងជិត ២ សប្ដាហ៍ ក្រោយពីការចរចារវាងប្រទេស ចំនួន ១៩៦ ដែលចូលរួមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវចម្រុះ។ ភាគីនានា កំពុងស្វែងរកកិច្ចព្រមព្រៀងថ្មីមួយដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញធម្មជាតិដែលបង្ក ឡើងដោយមនុស្ស ហើយចាប់ផ្តើមស្តារឡើងវិញនូវអ្វីដែលបានបាត់បង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ