COP24: វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការនិងសុខដុមនីយកម្មអត្ថប្រយោជន៍ក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - នៅល្ងាចថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ (តាមម៉ោងតំបន់) អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Le Cong Thanh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឆ្នាំ២០១៨ (COP24) ដែលប្រព្រឹត្តទៅនៅទីក្រុង Katowice ប្រទេសប៉ូឡូញ និងមានបទសុន្ទរកថានៅឯពិធីបិទកិច្ចសន្ទនា Talanoa ដែលជាសកម្មភាពសំខាន់មួយរបស់ COP24 ។
COP24: វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការនិងសុខដុមនីយកម្មអត្ថប្រយោជន៍ក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ - ảnh 1អនុរដ្ឋមន្ត្រី លោក Le Cong Thanh អញ្ជើញថ្លែងក្នុងសន្និសីទ

អនុរដ្ឋមន្ត្រី លោក Le Cong Thanh បានវាយតម្លៃថា ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីការប្រែប្រួលអាកាសធាតុ ត្រូវបានអនុម័តមុននេះ ៣ ឆ្នាំមក សហគមន៍អន្តរជាតិបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអនុវត្តនូវកិច្ចព្រមព្រៀងនេះរួមទាំងការកសាងរបៀបវារៈសម្រាប់អនុវត្តកិច្ចព្រមព្រៀងប៉ារីស (PAWP) ផងដែរ។ តាមរយៈកិច្ចប្រជុំមួយចំនួន សេចក្តីព្រាង PAWP បានបញ្ជាក់នូវកិច្ចខិតខំប្រឹងប្រែងនិងការសម្របសម្រួលរបស់ភាគីនានា ប៉ុន្តែនៅតែមានបញ្ហាមួយចំនួនដែលចាំបាច់ត្រូវដោះស្រាយបន្ថែមទៀត។ នៅក្នុងបរិបទដែលបណ្តាប្រទេសកំពុងរត់ប្រណាំងជាមួយពេលវេលានោះ វៀតណាមសូមអំពាវនាវឱ្យមានស្មារតី សហប្រតិបត្តិការដើម្បីពិភាក្សារួមគ្នាដើម្បីភាពសុខដុមផលប្រយោជន៍របស់ប្រទេសនីមួយៗជាមួយការព្រួយបារម្ភរបស់អន្តរជាតិ។

វៀតណាមក៏បានផ្តួចផ្តើមដំណើរការ ពិនិត្យឡើងវិញនូវ NDC តាមតម្រូវ ការនៅ COP21 និងបង្កើតសេចក្តីប្រកាសជាតិលើកទី ៣ ។ ឯកសារសំ ខាន់ទាំងពីរនេះនឹងត្រូវបង្ហើយក្នុងឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ