COP24 - អគ្គលេខាធិការអង្គការសហប្រជាជាតិដាស់តឿនឲ្យមានការប្តេជ្ញាចិត្តខាងនយោបាយដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ទើបបានថ្លែងសុន្ទរកថាលើកទី ២ ក្នុងសម័យប្រជុំជាន់ខ្ពស់នៃពិធីបិទកិច្ចសន្ទនា Talanoa នៅសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ ២០១៨ (COP24) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Katowice (ប្រទេសប៉ូឡូញ)
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres |
ក្នុងនោះ លោកក៏បានអំពាវនាវឱ្យបណ្តាប្រទេសនានាបង្ហាញនូវការបេ្តជ្ញាចិត្តខាងនយោបាយ ដើម្បីបញ្ចប់របៀបវារៈសម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។ យោងតាម លោក Antonio Guterres បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុកំពុងកើតឡើងយ៉ាងឆាប់រហ័ស ហើយលោកក៏អះអាងថាសន្និសីទ COP 24 នៅទីក្រុង Katowice លើកនេះពិតប្រាកដនឹងទទួលបានជោគជ័យ ។ក៏ប៉ុន្តែដើម្បីសម្រេចបាននូវការយល់ព្រមជាឯកច្ឆ័ន្ទនៅ COP24 នេះ ប្រទេសនានាគប្បីមានបេ្តជ្ញាចិត្តខាងនយោបាយនៅកំរិតខ្ពស់ផងដែរ។
លោក Antonio Guterres ក៏បានអះអាងទៀតថា ធនាគារពិភពលោក (WB) បានប្រកាសគោលដៅថ្មីជាច្រើនសម្រាប់ដំណាក់កាល ២០២១-២០២៥ សំដៅជួយឧបន្ថម្ភដល់ប្រទេសនានាក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុផងដែរ៕